ខេត្តបាត់ដំបង: មានករណីលួចមានស្ថានទម្ងន់ទោស(ប្រើប្រាស់កាំភ្លើងច្នៃជ័រ និងកាំបិតគំរាមប្លន់យកម៉ូតូ) មួយបានកើតឡើងស្ថិតនៅចំណុចក្បែរស្ពានដំរីស្លាប់ ក្រុមទី១០ ភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង


ខេត្តបាត់ដំបង: មានករណីលួចមានស្ថានទម្ងន់ទោស(ប្រើប្រាស់កាំភ្លើងច្នៃជ័រ និងកាំបិតគំរាមប្លន់យកម៉ូតូ) មួយបានកើតឡើងស្ថិតនៅចំណុចក្បែរស្ពានដំរីស្លាប់ ក្រុមទី១០ ភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង 

កាលពីថ្ងៃសៅរ៍១៣រោចខែអ ស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០២៣វេលាម៉ោងប្រមាណ១០និង៣០ នាទី ដែលករណីនេះបង្កឡើងដោយជនសង្ស័យ០១នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគំរាមបាញ់សម្លាប់ ជនរងគ្រោះឈ្មោះ ពិ វ៉ិត ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅក្រុម០២ ភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។

ដើម្បីប្លន់យកម៉ូតូម៉ាកស្គុបពីពណ៌ស គ្មានស្លាក លេខស៊េរីឆ្នាំ២០២៣បាន សម្រេច រួចជនសង្ស័យបានយកម៉ូតូជិះគេចខ្លួនបាត់ ។ បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាមនលោកវរសេនីយ៍ឯកសុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងជំនាញនគរបាលយុត្តិធម៌រួមជាមួយកម្លាំងអន្តរាគមន៍ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃខ្ពស់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ នៃអធិការដ្ឋានគរការដ្ឋាននគរបាលស្រុកភ្នំព្រឹកដែលមាន លោកវរសេនីយ៍ទោ ហេង បារាំង ជា អធិការ ចុះស្រាវជ្រាវ និងធ្វើការស្ទាក់ចាប់បានជនសង្ស័យ០១នាក់។

ឈ្មោះប៊ុត សុវណ្ណរិទ្ធ ហៅសៅលីញ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅចំណុចភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងដកហូតបាន៖

១-ម៉ូតូរបស់ជនរងគ្រោះចំនួន០១គ្រឿង

២-ម៉ូតូរបស់ជនសង័្សយចំនួន០១គ្រឿង

៣-ខ្នោះដៃចំនួន០១

៤-កាំបិតស្នៀតចំនួន០១

៥-អាវុ-ធកែច្នៃចំនួន០១

ពេលនេះនគរបាលស្រុករៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ រីឯម៉ូតូបានប្រគល់ជូនជន

រងគ្រោះវិញ៕(ដោយ សហការី).!






Powered by Blogger.