អភិបាលខេត្តបន្ទាយមានជ័យ និង ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ , អុជបើកផ្លូវនិងទស្សនា ប្រទីបបណ្តែត នឹង ថ្កល់ចំនួន៣៩ ស្ថាប័ន អង្គភាព បន្ទាយមានជ័យ.!!

 

ឯ.ឧ.អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និង លោកស្រីជ័យណារី ឯ.ឧ.ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តនិងមន្ត្រីពាក់ 

ព័ន្ធអញ្ជើញអុជបើកនិងទស្សនាប្រទីបចំនួន៣៩ នៃរដ្ឋបាលខេត្តនិងស្ថាប័នអង្គភាពនានានារបស់ខេត្តបន្ទាយមានជ័យ និងស្រុកក្រុងទាំង៩ ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០២៣ ។


សកម្មភាពនោះបានធ្វើឡើងនាដងស្ទឹងសិរីសោភ័ណ ទីប្រជុំជនខេត្តកាលាពីរាត្រីថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២៣។


ពោលគឺមានប្រទីបចំនួន៣៩មកពីគ្រប់មន្ទីរអង្គភាព ស្រុក ក្រុងចុះទឹកស្ទឹងសិរីសោភ័ណហើយដើម្បីពិធីអបអរសាទរពិធីបុណ្យ អុំទូក អកអំបុក បណ្តែតប្រទីបនិងសំពះព្រះខែនៅបន្ទាយមានជ័យ ។


មានប្រទីបរហូតដល់ទៅចំនួន៣៩មកពីគ្រប់មន្ទីរអង្គភាពស្រុក ក្រុងបានចូលរួមបណ្តែតនឹងថ្កល់១កន្លែងនៅតាមដងស្ទឹងសិរីសោភ័ណ ក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គឺដើម្បីអបអរសាទរក្នុងពិធីបុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប និងសំពះ ព្រះខែ ព្រមទាំងតាំងពិព័រណ៍ផលិតផល ការប្រគុំតន្ត្រីនិងកម្មវិធីសមោដរដទៃទៀត ដែលមាន២ដំណាក់កាលដែលចាប់ផ្តើមថ្ងៃទី៦ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។


ប្រទីបដែលចូលរួមមាន៣៩ អង្គភាពនោះ រួមមាន :

១រ-ដ្ឋបាលសាលាខេត្ត។ ២-ស្នងការនគរបាលខេត្ត ៣-កងរាជអាវុធហត្ថ ៤-តំបន់ប្រតិបត្តិការសឹករងខេត្ត ៥-មន្ទីរសុខាភិបាល ៦-មន្ទីររៀបចំដែនដី។ ៧-មន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថខេត្ត ៨-មន្ទីរសាធារណៈការខេត្ត ៩-មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត

១០ -មន្ទីរការងារបណ្តុះបណ្តាលខេត្ត។ ១១ -មន្ទីរធនធានទឹក 

១២ -សាខាធនាគារជាតិ១៣ មន្ទីរអប់រំខេត្ត ១៤មន្ទីរពាណិជ្ជកម្មខេត្ត ១៥-មន្ទីរប្រៃសនីយ៍ខេត្ត។ ១៦-មន្ទី

រវប្បធម៍ខេត្ត១៧ -មន្ទីរធម្មការខេត្ត ១៨-មន្ទីរសង្គមកិច្ចខេត្ត

១៩-មន្ទីរព៍ត័មានខេត្ត ២០-មន្ទីរទេសចរណ៍ខេត្ត ២១-មន្ទីររ៉ែនិងថាមពលខេត្ត។ ២២-អគ្គីសនីខេត្ត ២៣-មន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្ត ២៤-មន្ទីរឧស្សាហកម្មខេត្ត ២៥-មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ២៦-ពន្ធនាគារខេត្ត២៧ -មន្ទីរមុខងារសាធារណៈ ២៨-មន្ទីរផែនការខេត្ ត២៩-មន្ទីរបរិស្ថានខេត្ត៣០- មន្ទីរកិច្ចការនារី ៣១-រដ្ឋបាលក្រុងសិរីសោភ័ណ ៣២-រដ្ឋបាលស្រុកមង្គលបូរី៣៣ -រដ្ឋបាលស្រុកព្រះ នេត្រព្រះ៣៤ -រដ្ឋបាលស្រុលភ្នំស្រុក ៣៥-រដ្ឋបាលស្រុកស្វាយចេក ៣៦- រដ្ឋបាលស្រុកថ្មពួក៣៧ -ស្រុកម៉ាឡៃ ៣៨-ក្រុងប៉ោយប៉ែតនិង៣៩-ស្រុកអូរជ្រៅ.។


មានប្រជាពលរដ្ឋរាប់ពាន់នាក់បានចូលរួមទស្សនាដោយក្តីសប្បាយរីករាយនិងថ្លែងអំណរគុណរដ្ឋបាលខេត្ត មន្ទីរអង្គភាពនានាដែលបានចំណាយថវិកា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីដើម្បី ចំណេះជំនាញរៀបចំរចនាហើយបណ្តតប្រទីបទាំងឡាយនៅលើដងស្ទឹងសិរីសោភ័ណនេះផងដែរ ។


បន្ទាប់មក ឯ.ឧ.អ៊ុំ រាត្រី និងមន្ត្រីក៏បានសួរសុខទុក្ខមន្ត្រី ក្រុមការងារនិងប្រជាពលរដ្ឋនៅនឹងមាត់ស្ទឹងនៃទីតាំងរៀបចំព្រឹត្តិកា

រណ៍ខាងលើផងដែរ ៕



















Powered by Blogger.