លោក ប៉ាន សេរី ចៅ សង្កាត់អូរឫស្សី ដឹកនាំ ក្រុមការងារ បាននាំយក អំណោយទៅផ្តល់ជូន គ្រួសារ រងការឆាបឆេះ ដោយអគ្គីភ័យ កាលពីថ្ងៃទី១៣..!!
ក្រុងប៉ោយប៉ែត : នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ២០ ២៥ លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែត និង ជា អនុប្រធានអនុសាខា កាក បាទ ក្រហមក្រុង តំណាងលោក គាត ហ៊ុល អភិ បាល ក្រុងប៉ោយប៉ែត និង ជាប្រធានអនុសាខា កាកបាទ ក្រហមក្រុង រួមដំណើរ ជាមួយ លោក ឈាន ចំរើន ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងជា ប្រធានកិត្តិយស អនុសាខាកាកបាទ ក្រហមក្រុង, លោក ប៉ាន សេរី ចៅ សង្កាត់អូរឫស្សី,និង លោក ស៉ិន សុផុន ជា មេភូមិ ទួលពង្រ និង អង្គភាព ភូមិទួលពង្រ និង រួម ក្រុមការងារ បាននាំយកអំ ណោយ ទៅផ្តល់ជូន គ្រួសារអ្នកស្រី រិន សាវ៉េត ដែលផ្ទះរបស់គាត់ រងការឆាបឆេះ ដោយអគ្គីភ័យ កាលពីល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតក្នុង ភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អំណោយ រួមមាន : ថវិកា សរុប ៨០ម៉ឺនរៀល, អង្ករ១៥០គីឡូ, មី៣កេស, ប្រេងឆា ២ដប ធំ១ តូច១,ទឹកផ្លែឈើ កំប៉ុង កន្លះកេស, ត្រីខ៣យួរ, ទឹកដោះគោ ឡាក់តាសយ ៣ដុំ ,ឃីត ១កញ្ចប់, មុង១ ,ស្ករស្ក១គីឡូ, និងទឹកសុទ្ធ ១៨យួរ.ផងដែរ ..។
(ដោយ : លោក សឿន រដ្ឋា ).។
Post a Comment