រន្ធត់ណាស់ ស្លាប់ ២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង


012 807225 Telegram 

(ដោយ , សំរិទ្ធ ភារុន) 

ខេត្តកោះកុង ; មួយរយៈនេះ សង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើង នៅក្នុងក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង 

ដែលបណ្ដាលឲ្យមនុស្សស្លាប់និងរងរបួស មានច្រើនគួរឲ្យបារម្ភ សម្រាប់អ្នកធ្វើដំណើរលើដងផ្លូវ ជាក់ស្ដែងដូចនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១២:៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដនិងម៉ូតូសណ្ដោងរទេះ មានទិសដៅបញ្ច្រាសទិសគ្នា តាមបណ្ដោយផ្លូវជាតិលេខ៤៨ ស្ថិតនៅចំនុច ស្ពានអូស្រីស្រណោះ ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ បណ្ដាលអោយមនុស្សស្លាប់២នាក់ប្រុស ។ នេះបើយោងតាមរបាយការរបស់ ប៉ូលិសចរាចរណ៍ ។ 


អ្នកបើកបររថយន្តឈ្មោះ សៀន ពិសិទ្ធ ភេទប្រុស អាយុ ២៣ ឆ្នាំមុខរបរតៃកុងឡាន មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង បើកបររថយន្ដម៉ាក់ Hyundai ពណ៌ទឹកក្រូច លាយ សរ ពាក់ស្លាកលេខ ភ្នំពេញ 3C-5147 បើកបរពីកេីតមកលិច ត្រូវបានឃាត់ខ្លួននៅអធិកាដ្ឋាន។


ជនរងគ្រោះទាំង២ នាក់រួមមាន÷ 

 ១. ឈ្មោះ ម៉េង ហៀង អាយុ៤៥ឆ្នាំ មុខរបរកម្មករ អ្នកបើកបរម៉ូតូ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បើកបរម៉ូតូម៉ាកVIVAពណ៍ខ្មៅ គ្មានស្លាកលេខ បេីកបរពីរលិចទៅកេីត (ស្លាប់)  

២. ឈ្មោះ លុន លីដង់ អាយុ ៣៣ មុខរបរ កម្មករ សំណង់ អ្នករួមដំណើរ មានទីលំនៅជាមួយគ្នា(ស្លាប់)។


បច្ចុប្បន្ន រថយន្ដ និងម៉ូតូ កម្លាំងយើងបានយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលក្រុងខេមរភូមិន្ទ។








Powered by Blogger.