រថយន្តដឹកស្រូវ០១គ្រឿងសង្ស័យតៃកុងងងុយដេកបានរ៉េចង្កូតធ្លាក់ចូលប្រឡាយទឹកផ្អើលពលរដ្ឋទាំងកណ្តាលអធ្រាត្រ


ខ្មែររីវីញូវ_khmerrevinews

(Telegram ) 0718122225.!


(ដោយ សហការី )

ខេត្តបាត់ដំបង,ស្រុកឯកភ្នំរថយន្តដឹកស្រូវ០១គ្រឿងសង្ស័យតៃកុងងងុយដេកខ្លាំងមួយភាំងក៏បានរ៉េចង្កូតធ្លាក់ចូលប្រឡាយទឹកបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋចេញអន្តរាគមន៍ជួយទាំងកណ្តាលយប់អធ្រាត្រនៅវេលាម៉ោង ១ និង០០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅត្រង់ចំណុចក្រុមទី១៩ ស្ថិតក្នុងភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ប្រភពពីស្ត្រីដែលជាប្រពន្ធអ្នកបើកបរបានប្រាប់ថា នៅមុនពេលកើតហេតុប្តីរបស់ខ្លួនឈ្មោះ ប៉ង វីឡា អាយុ៤១ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បានបើករថយន្តដឹកស្រូវមួយគ្រឿងចំណុះ០១៣តោនចេញពីភូមិសាស្ត្រដែលទើបប្រមូលទិញបានក្នុងទិសដៅពីលិចទៅកើត គោលបំណងដើម្បីយកចូលរោងម៉ាស៊ីននៅក្នុងស្រុកឯកភ្នំ ខណៈដែលកំពុងបើកបរប្តីងងុយដេកនិងបានឈប់រថយន្តលុបមុខរួចធ្វើដំណើរបន្ត លុះមកដល់ចំណុចកើតហេតុខាងលើគាត់បានងងុយដេកមួយភាំងទើបបណ្តាលអោយរ៉េចង្កូតធ្លាក់ចូលប្រឡាយទឹកតែម្តង ។ក្រោយពេលកើតហេតុ ដោយសារតែគ្រោះថ្នាក់ដោយខ្លួនឯង និងមិនបង្កអោយគ្រោះថ្នាក់ដល់មនុស្សនិងទ្រព្យសម្បត្តិរដ្ឋសមត្ថកិច្ចក៏បានផ្តល់សិទ្ធិអោយម្ចាស់រថយន្តទាក់ទងអោយខាងរថយន្តស្ទូចមកស្ទូចយកស្រូវ និងស្ទូចយករថយន្តទៅធ្វើការជួសជុលដោយខ្លួនឯងផង

ដែរ។











Powered by Blogger.