បទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចាប់ បញ្ជូនខ្លួនជនសង្ស័យចំនួន២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីដឹកជញ្ជូន នឹង ជួញដូរ គ្រឿងញៀន ចំនួន (ជាង ១០គីឡូ) ,!!
ក្រុងប៉ោយប៉ែត ៖ ដោយមានបទបញ្ជា ផ្ទាល់ ពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង មានការសម្របសម្រួលពី លោក កើត វ៉ាន់ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ និង
ដឹកនាំបញ្ជាផ្ទាល់ ដោយ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលផែនគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
បាន សហការគ្នា ជាមួយ កំលាំង
នគរបាល ក្រុងប៉ោយប៉ែត ។
បើតាមការឲ្យដឹង ពីលោក ឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលផែនគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា ៖ មានការ
ចាប់ បញ្ជូនជនសង្ស័យ ករណីដឹកជញ្ជូន និងជួញដូរ ខុសច្បាប់នូវសារធាតុញៀន កាលពី ថ្ងៃទី ២០,០៤,២០២៤ វេលា ម៉ោង២៤,០០នាទី នេះ
ចំនួន២នាក់ ៖
១ ឈ្មោះ ហេង សុគុណ ហៅប៉ាវ ភេទប្រុស អាយុ ៤៥ឆ្នាំ ជាអ្នកជួញដូរ គ្រឿងញៀនរស់នៅភូមិ មិត្តភាព សង្កា ត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេតបន្ទាយមានជ័យ ។
២ ឈ្មោះ ចឺម ស្រីដា ហៅជូ ភេទ ស្រី អាយុ២៤ រស់នៅភូមិ អូរឬស្សីលើ សង្កាត់ អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។
ដកហូតវត្ថុតាងរួមមានៈ
• ម្សៅម៉ត់សថ្លា(MDMA)ចំនួន ០១ថង់ ស្មើទម្ងន់២,១១ក្រាម
សាច់ថ្នាំសុទ្ធ។
ថ្នាំកញ្ចប់រូបទំពាំងបាយ ជូមានអក្សGrapa frait tea(MDMA)ចំនួន៥០០កញ្ចប់ ស្មើទម្ងន់៤,៤៧០ក្រាម សាច់ថ្នាំ សុទ្ធ។
• ថ្នាំកញ្ចប់ពណ៍ក្រហមរូប សេះ(MDMA)ចំនួន៥០០កញ្ចប់ ស្មើទម្ងន់២,៣០៥ក្រាមសាច់ថ្នាំ សុទ្ធ ។
• រថយន្តចំនួន០១គ្រឿង ម៉ាកព្រូ សពណ៌ស ។
• ទូរស័ព្ទដៃចំនួន០២គ្រឿង ។
សរុបចំនួន ៦៧៧៧,១១ក្រាម
សាច់ថ្នាំសុទ្ធ ។
លោកបានបញ្ជាក់ថា ការចុះប្រតិបត្តិការបង្ក្រាបនិងបន្តធ្វើរហូត បើស្រាវជ្រាវ កន្លែង ណាមួយមានលួចលាក់បង្កប់ការប្រើប្រាស់គ្រឿងញៀនត្រូវមានវិធានការតាមច្បាប់តែម្ដង ដើម្បីការពារទប់ស្កាត់បទល្មើសគ្រឿងញៀនមិនឱ្យកើតមាន និងការពារសន្តិសុខ ភូមិឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យមានសុខសន្តិភាព ផងដែរ ៕
Post a Comment