(វត្តសិលា និមិត្តគោកគី ) កំពុង ខ្វះ បច្ច័យ(កសាងព្រះវិហារ_ថ្មី_ ) នៅ ភូមិគោកកី, ឃុំភ្នំលៀប ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ.!!
#សារព័ត៌មានApsaraNews (Telegram ) 012 807 225/071 8122225 .!!
=======
ឃុំភ្នំលៀប/ស្រុកពហរះនេត្រព្រះ ៖ ខ្ញុំព្រះករុណា អាត្មាភាព _ ព្រះគ្រូ ចៅអធិការ (វត្តសិលា និមិត្ត គោកគី , _ព្រះនាម . ញាណ ឈន់ ៖ ទូរស័ព្ទលេខ ,097 9328 535 ) _និង លោកតា អាចារ្យ គណៈកម្មការវត្ត ៖ ឈ្មោះ ដាំ ហុង ៖ មាន ទូរស័ព្ទលេខ : 088 8830 565 ,(វត្តសិលា និមិត្ត គោកកី ).ស្ថិតនៅ ក្នុងភូមិ គោកកី ឃុំទឹកជោ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
បើតាមការឲ្យដឹង ពី លោកតា អាចារ្យ គណៈកម្មការវត្ត ៖ ព្រះនាម ដាំ ហុង ៖ មានលេខទូរស័ព្ទ : 088 8830 565 ;
_បានមានប្រសាសន៍ ថា ; វត្តនេះ មាន(ព្រះសង្ឃ ៥ អង្គ )ប៉ុណ្ណោះ , និងផ្តួចផ្តើម ការ ; កសាង ព្រះវិហារ (ថ្មី) នេះ នៅថ្ងៃទី ១១▪︎ ០៨▪︎ ២០២៣ បានចំណាយ ថវិការ ធ្វើ បុកគ្រឹះជើងក្រោម ,អស់ ( ៦០ លានរៀល ,) ហើយ ,បើសិនមានថវិការឲ្យជាង ម៉ៅធ្វើអោយរួចទាំងអស់ , ( សរុប ២៥ ម៉ឺនដុល្លា ) ,។
_កន្លងមកវត្តនេះ មានព្រះវិហារ ស្រាប់ហើយ តែ ចាស់ទ្រុឌទ្រោម _ បាក់បែក ខូចខាត ស្ទើរតែ១០០% ទៅហើយ ទើបតែ ឥឡូវ ចាប់ផ្តើម កសាង ថ្មី ខាង ជើង ព្រះវិហារ ចាស់( ចម្ងាយ ១០ម៉ែត្រ )នៅ កន្លែង ជិតគ្នា ផងដែរ ។
_ប្រសិនបើ បងប្អូនធ្វើដំណើរចេញពីខេត្តបន្ទាយមានជ័យ ទៅខេត្តសៀមរាប តាមផ្លូវជាតិលេខ៦ A .( ប្រហែល៤០ម៉ែត្រជាង) ពីទីរួមខេត្តបន្ទាយមានជ័យ , និង ដល់ផ្លូវ ចូលខ្លោងទ្វា( វត្តប្រាសាទ ចេតិយឡោ ទេ ) ត្រង់តាមផ្លូវ គ្រួសក្រហម
( ចម្ងាយ,៤០០០, ម៉ែត្រ ) និង ដល់ (
វត្តសិលា និមិត្តគោកគី ) ជាក់ជាមិនខានឡើយ , ខណះ កំពុងកសាង ព្រះវិហារ ,(ថ្មី), ដែលមាន (បណ្តោយ ២៣ម៉ែត្រ,និង ទទឹង ១២ ម៉ែត្រ ,និង កម្ពស់ , ១៨ ម៉ែត្រ ), (ជាក់ស្តែងដូចឃើញ ក្នុងរូបភាព នេះ ស្រាប់ ), ហើយសព្វថ្ងៃនេះ កសាងបាន (៣៥, ភាគរយ) ប៉ុណ្ណោះ កំពុងជួបនូវការ ខ្វះខាត ថវិការ និង សម្ភារះជាច្រើន សំរាប់កសាងបន្តរ ។
_( ក្រៅពីកសាង វត្ត ៖ (គឺពិបាករឿងផ្លូវមួយខ្សែ នេះដែរ ,ប្រជាពលរដ្ឋ នៅសងខាងផ្លូវ សូមសំណូមពរ ដល់ អាជ្ញាធរ ស្រុក , ខេត្តបន្ទាយមានជ័យ , ជួយឈូសឆាយ ឲ្យផ្លូវរាបស្មើរ ល្អ ស្រួលដើម្បីឲ្យ បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរផង ,?
_ផ្លូវគ្រួសក្រហម មួយខ្សែនេះ ដែលមាន( ចម្ងាយ ៤០០០, ម៉ែត្រ , មាន ទទឹង ៨ ម៉ែត្រ ) គឺកំពុងមានការខូចខាត យ៉ាងខ្លាំង , ក្រឡិកក្រឡុក ខូច ជ្រៅ ៗ ពេល បងប្អូន ក្នុង ភូមិ ពេលឈឺ ម្តងៗពិបាកធ្វើដំណើរ ទៅរក ពេទ្យ ខ្លាំង ណាស់ ទម្រាំដល់មន្ទីរពេទ្យ ជាពិសេស ចាស់ៗជរា និង អ្នកមានផ្ទៃពោះ គ្រប់ខែសម្រាលកូន, ផងដែរ ។(ពិបាកធ្វើដំណើរយ៉ាងខ្លាំង ),,?
_អាស្រ័យដូចបានចំរើនពរ . និងជម្រាបជូនខាងលើ អាត្មាភាព យើងខ្ញុំទាំងអស់គ្នា ។
_សូមអំពាវនាវដល់ ; ឯកឧត្តម លោក ជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ឧបាសក ឧបាសិកា លោកគូ អ្នកគ្រូ ព្រមទាំងញាតិមិត្ត ពុទ្ឋបរិស័ទ ទាំងក្នុង និង ក្រៅប្រទេស មេត្តាចូល រួមចាប់យក , មគ្គផល ,ក្នុង ការ (កសាងព្រះវិហារ ) នេះ ទោះបី មានសទ្ធា, តិចក្តីច្រើនក្តី ,ឬ ជួយ ជា សម្ភាះក្តី , ទាំងអស់នេះ, សទ្ធាជ្រះថ្លា , ដើម្បី ជាប្រយោជន៍ ជួយ ក្នុងព្រះពុទ្ឋសាសនា ផងដែរ ។
_អាត្មាភាព យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរដល់ ឯកឧត្តម លោកជំទាវ លោក លោកសី អ្នកនាងកញ្ញា ឧបាសិកា លោកគ្រូ អ្នកគ្រូ ព្រមទាំងញាតិមិត្តទាំងអស់ សូមទទួលនូវសេចក្តីសុខ ចាកផុតទុក្ខទាំងឡាយ ទាំងពួងកុំបីសេសសល់ឡើយ។
_ (សូមអរព្រះគុណ. និង. សូមអរគុណ.).!
( ដោយ ; សហការី )។
Post a Comment