ធនាគារជាតិបើកយុទ្ធនាការប្តូរក្រដាសប្រាក់ ចាស់ ទក់ និងរហែកមិនគិតកម្រៃសេវាចំនួន២ថ្ងៃចាប់ថ្ងៃ៤ . ៦ ខែមិថុនា ឆ្នាំ ២០២៤ ជូនដល់សាធារណជន

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៤នេះ ធនាគារជាតិនៃកម្ពុជាសាខាខេត្តបន្ទាយមានជ័យ លេខ ច.បជ ០២៤ ០២៧៦ បានសហការជា មួយរដ្ឋបាលក្រុងសិរីសោភ័ណ្ឌ ចុះកិច្ចសហការនិងផ្ដល់ទីតាំងលើការងារចុះផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ KHOR និងប្ដូរប្រាក់ ចាស់ ទក់ រហែក ជូនប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ។ 

ការប្តូរប្រាក់ ទក់ ចាស់ រហែក នេះ ដែលប្រព្រឹត្តទៅមានចំនួន២ថ្ងៃ នៅថ្ងៃទី ៤  នៅចំណុចសារសិរីសោភ័ណ និងនៅថ្ងៃទី ៦  នៅចំណុចផ្សារចំការគរ ខែមិថុនា ឆ្នាំ ២០២៤។

ធនាគារជាតិនៃកម្ពុជាសាខាខេត្តបន្ទាយមានជ័យ ស្នើសុំកិច្ចសហការ ចូលរួមរបស់ លោកអភិបាលក្រុងសិរីសោភ័ណ

ជាមួយគណៈកម្មការផ្សារសិរីសោភ័ណ និងផ្សារចំការគរ ដើម្បីផ្ដល់ទីតាំងប្រជុំជនដើម្បី ងាយស្រួលដល់ក្រុមការងាធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារជាតិ និងហិរញ្ញវត្ថុ។

គួរបញ្ជាក់ផងដែរថា សាខាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុចូលរួមយុទ្ធនាការប្ដូរប្រាក់ ចាស់ ទក់ រហែក និងផ្សព្វផ្សាយជំរុញការប្រើប្រាស់ kHQR សាខាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ចូលរួមមានស្តង់ចំនួន១៤ 

១ធនាគារកាណាឌីយ៉ា សាខាខេត្តបន្ទាយមានជ័យ

២គ្រឹះស្ថានមេក្រូហិរញ្ញវត្ថុអម្រឹតសាខាក្រុងសិរីសោភ័ណ

៣ ធនាគារ ABAសាខាខេត្តបន្ទាយមានជ័យ

៤ធនាគារហត្ថា សាខាខេត្តបន្ទាយមានជ័យ

៥ធនាគារMaybank សាខាខេត្តបន្ទាយមានជ័យ

៦គ្រឹះស្ថានមេក្រូហិរញ្ញវត្ថុ មហានគរ សាខាខេត្តបន្ទាយមានជ័យ

៧ធនាគារព្រីនស៍ សាខាខេត្តបន្ទាយមានជ័យ

៨ធនាគារអេស៊ីលីដា សាខាខេត្តបន្ទាយមានជ័យ

៩ធនាគារវឌ្ឍនៈសាខាខេត្តបន្ទាយមានជ័យ

១០គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ  អេអឹមខេ សាខាខេត្តបន្ទាយមានជ័យ

១១ធនាគារហ្វីលីពសាខាក្រុងសិរីសោភ័ណ្ឌ

១២ធនាគារ ស្ថាបនា សាខាខេត្តបន្ទាយមានជ័យ

១៣ធនាគារ  អ៊ូរី សាខាខេត្តបន្ទាយមានជ័យ

១៤ធនាគាវីង ។

សាខាខេត្តបន្ទាយមានជ័យ គ្រឹះស្ថានធ្វើការប្ដូរ ក្រដាសប្រាក់ ចាស់ ទក់ និងរហែក មិនគិតកម្រៃនិងបើកគណនេយ្យជូនសាធារណជនឲ្យបានស្រួល។

ធនាគារជាតិនៃកម្ពុជាខេត្តបន្ទាយមានជ័យ សូមអញ្ជើញសាធារណជន ដែលមានក្រដាសប្រាក់ ចាស់ ទក់ និងរហែក អាចទៅប្តូរប្រាក់បាននៅទីតាំងខាងលើដោយមិនគិតកម្រៃសេវា និងនៅតាមទីតាំងសំខាន់ៗ នៅតាមបណ្តារាជធានី-ខេត្តចំនួន១៩ នៅថ្ងៃទី៤ និងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៣:០០ នាទីរសៀល។ 

សូមបញ្ជាក់ថា ទឹកប្រាក់ដែលប្តូរបាននឹងត្រូវផ្ទេរជូនតាមរយៈគណនីធនាគារ ឬគណនីបាគងរបស់លោកអ្នកភ្លាមៗនៅនឹងកន្លែង  រឺឯព័ត៌មានលម្អិតសូមទំនាក់ទំនងសួនៅធនាគារជាតិនៃកម្ពុជាសាខាខេត្តបន្ទាយមានជ័យបន្ត៕ 








អត្ថបទ ច័ន័ដារ៉ា

Powered by Blogger.