អធិការនគរបាលក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការបង្ក្រាបក្មេងទំនើង ដែលស្ថិតនៅ ភូមិដីឡូ សង្កាត់ទឹកថ្លា ភូមិខ្លាកូនថ្មី សង្កាត់ កំពុងស្វាយក្រុងសិរីសោភ័ណ្ឌ

(ម៉ែន ច័ន្ទដារ៉ា)

ខេត្តបន្ទាយមានជ័យ : នៅរសៀលថ្ងៃទី1ខែមិថុនាឆ្នាំ 2024 ម៉ូតូកែច្នៃដែលមានបំពង់ស៊ីម៉ាំងឮខ្លាំងមានចំនួន 5 គ្រឿង ហើយជិះជ្រេក្នុងទ្រូងផ្លូវមាន១គ្រឿង ក្នុងប្រតិបត្តិការនេះដែរអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណដំណើរការចាប់ពីម៉ោង 13:00 រហូតដល់ម៉ោង 18:00 ក្នុងរយៈពេលប៉ុន្មានម៉ោងនេះ លោកវរៈសេនីយ៍ឯក ស៊ីឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានបន្តទៀតថា : ការធ្វើការឃាត់ខ្លួននេះដោយបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្មេងទំនងកុំឲ្យមានបងតូចបងធំនៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងចំណោមមនុស្ស 8 នាក់ដែលមានម្នាក់ពាក់ព័ន្ធនិងសារធាតុញៀន ដើម្បីធ្វើសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ។ 

ចំណែកឯម្នាក់ទៀតដែលមានបើកបរម៉ូតូក្នុងស្ថានភាពស្រវឹងដែលមានជាតិអាកុល ០,៣៣ មួយលីតក្រាមក្នុងមួយខ្យល់ គោលការណ៍របស់ ឧត្តមសេនីយ៍ទោស្នងការ ចំពោះអ្នកដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀន គឺត្រូវអនុវត្តតាមនីតិវិធីច្បាប់ គឺបញ្ជូនទៅតុលាការ ចំពោះក្មេងទាំងប្រាំពីរនាក់ទៀតដែលប្រើប្រាស់មធ្យោបាយ ដាក់បំពង់ស៊ីម៉ាំងលាន់ឮខ្លាំង និងជិះជ្រេកណ្ដាលទ្រូងផ្លូវ គឺឯកឧត្តមស្នងការឲ្យធ្វើការអប់រំ ហ្នឹងធ្វើកិច្ចសន្យាឲ្យអាណាព្យាបាលមកធានាយកទៅ ផ្ទះវិញ ចំណែកឯពាក់ព័ន្ធនឹងមធ្យោបាយម៉ូតូ គឺសមត្ថកិច្ចក្រុងសិរីសោភ័ណ ឱ្យម្ចាស់យានយន្តទាំងអស់ដែលមានការកែច្នៃបំពង់ស៊ីម៉ាំងលន់ឮ ឬប្រើប្រាស់មធ្យោបាយម៉ូតូនេះដែលខុសលក្ខណៈបច្ចេកទេសមិនគ្រប់គ្រាន់ ដែលត្រូវបំពាក់ឱ្យត្រូវបច្ចេកទេសមធ្យោបាយ ទើបឱ្យត្រឡប់យកទៅវិញបានដើម្បីធ្វើចរាចរណ៍ឲ្យត្រូវលក្ខណៈបច្ចេកទេសតាមការកំណត់ 




លោកវរសេនីយ៍ឯក ស៊ី ឌី អធិការក្រុងសិរីសោភ័ណ បានសំណូមពរទៅដល់អាណាព្យាបាលទាំងអស់ ក៏ដូចជាលោកគ្រូអ្នកគ្រូដែលជាម្ដាយទី 2 ព្យាយាម គ្រប់គ្រងហើយនិងខិតខំ សិស្សរបស់ខ្លួនធ្វើឲ្យប្រព្រឹត្តអំពើល្អ កុំប្រព្រឹត្តសកម្មភាពទាំងឡាយណា ដែរប្រជាជននិងមហាជនដែលមិនពេញចិត្ត និងសកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់អាយុជីវិតខ្លួនឯងនិងប៉ះពាល់អាយុជីវិតមហាជនទូទៅ និងប៉ះពាល់ទ្រព្យសម្បត្តិខ្លួនឯងនិងអ្នកដទៃ អ្វីដែលសំខាន់បំផុតគឺការគ្រប់គ្រងដោយផ្ទាល់របស់អាណាព្យាបាល ធ្វើយ៉ាងណា គ្រប់គ្រងកូនឱ្យបានល្អ ហើយនិងជៀសឲ្យឆ្ងាយអំពីគ្រឿងញៀនទាំងឡាយណាដែលសង្គមកំពុងតែស្អប់

ខ្ពើម។

Powered by Blogger.