ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ ស្នងការដ្ឋាននគរបាលខេត្ត ជាប្រធានសមាគមន៍អតីតយុទ្ធជន កម្ពុជា ខេត្តបន្ទាយមានជ័យ ជំនួសលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ ស្នងការដ្ឋាននគរបាលខេត្ត បានដឹកនាំ លោកស្នងការរង និង លោក អធិការ ក្រុង ស្រុក ទាំង៩ អញ្ជើញចូលរួមក្នុងពិធីប្រកាស ផ្ទេរភារកិច្ចប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ។
ពិធីប្រារព្ធនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធាន និងជាអគ្គលេខាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា នៅសាលប្រជុំស្នងការ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ផងដែរថា; លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ ស្នងការដ្ឋាននគរបាលខេត្ត ជាប្រធានសមាគមន៍អតីតយុទ្ធជន កម្ពុជា ខេត្តបន្ទាយមានជ័យ ជំនួសលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ។
Post a Comment