ការលែងគោក្របីនៅតាមផ្លូវសាធារណៈ បានបង្ករឱ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ជាបន្តបន្ទាប់ ,!!
#ខ្មែររីវីញូវ_khmerrevinews
(Telegram ) 0718122225.!!
(ដោយ ,លោក សំរិទ្ធ ភារុន)
===
កោះកុង ៖ ការលែងសត្វពាហនៈ( គោក្របី ) នៅតាមដងផ្លូវសាធារណៈ ស្ថិតនៅក្នុងក្រុងខេមរៈភូមិន្ទ ខេត្តកោះកុងនៅតែជាក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរ ក្នុងនោះបានបង្កររបួសស្នាមជាបន្តបន្ទាប់ ក្នុងនោះមហាជនចង់ឃើញ អាជ្ញាធម៌មានវិធានការច្បាប់ឱ្យបានតឹងរ៉ឹង ចំពោះម្ចាស់សត្វចិញ្ចឹមទាំងនោះ ។
គូសបញ្ជាក់ផងដែរថា÷ កន្លងមកក៏មានមានអ្នកធ្វើដំណើរ បានស្លាប់ដោយសារជិះបុកគោក្របីកើតមានករណីដែរ ។ ក្នុងពេលថ្មីៗកន្លងទៅ លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត នៃគណៈអភិបាលខេត្តកោះកុងក៏បានដាក់គោលការឱ្យអាជ្ញាធម៌មានសមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តច្បាប់ឱ្យ បានតឹងរ៉ឹងចំពោះបុគ្គលដែលជាម្ចាស់សត្វចិញ្ចឹម ដែលលែងតាមផ្លូវសាធារណៈ បង្ករឲ្យមានគ្រោះថ្នាក់ដល់ដល់អ្នកធ្វើដំណើរ ដោយគ្មានការលើកលែង ។
មហាជនបានសំណូមពរ និងចង់ឃើញអាជ្ញាធម៌មានការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ដើម្បីផ្ដល់ទំនុកចិត្តដល់ពលរដ្ឋអ្នកធ្វើដំណើរ ៕
Post a Comment