លោក ប៊ុត សុងគ្រី និងភរិយា ពាណិជ្ជករក្រុងប៉ោយប៉ែត បានបន្ត ទិញសម្ភារៈ គ្រឿងបរិភោគ និងឧបភោគ ប្រគល់ជូន ដល់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត
ក្រុងប៉ោយប៉ែត : នៅព្រឹកថ្ងៃសៅរ៍ ១៣ កើត ខែអស្សុជ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ នេះលោក ប៊ុត សុងគ្រី និងភរិយា ពាណិជ្ជករក្រុងប៉ោយប៉ែត បានបន្ត ទិញសម្ភារៈ គ្រឿងបរិភោគ និងឧបភោគ ប្រគល់ជូន លោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក វរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ លោក ប៊ុត សុងគ្រី និងភរិយា ដែលបាន យកចិត្តទុកដាក់ ចូលរួម លើកទឹកចិត្ត ដល់កងកម្លាំងសមត្ថកិច្ចនគរបាលក្រុង នេះសរបញ្ជាក់ពី ការខិតខំប្រឹងប្រែង នូវ សកម្មភាព របស់កងកម្លាំងសមត្ថកិច្ច ដែលកំពុងមមាញឹកក្នុងកិច្ចការ បម្រើបងប្អូនប្រជាពលរដ្ឋ និង សង្គមជាតិ ជាពិសេស ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃ គ្រោះធម្មជាតិ ទឹក ជំនន់ នៅក្នុងក្រុងប៉ោយប៉ែតផងដែរ ។
Post a Comment