នៅព្រឹកនេះ ឯកឧត្តម ហ៊ុន ម៉ានី បានយក អំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកកងកម្លាំងគ្រប់មុខសញ្ញា នៅទិសយោធភូមិភាគទី៥ ឈរជើងតាមព្រំដែន កម្ពុជា.ថៃ

 





ខេត្តបន្ទាយមានជ័យៈ នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២​ ឯកឧត្តម  ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ​ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អាវភ្លៀង ដល់កងកម្លាំងចម្រុះគ្រប់មុខសញ្ញា ដែលពិធីនេះ ធ្វើរួមនៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ ៥១ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។



ឯកឧត្តម នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលទិសភូមិភាគ៤ និង  ឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីថ្នាក់ដឹកនាំ អាជ្ញាធរ មេបញ្ជាការ/រង ស្នងការ/រង បានអញ្ជើញអមដំណើរ


លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ តំណាងកងកម្លាំង ចម្រុះគ្រប់មុខសញ្ញា នៃភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងព្រំដែន បានស្វាគមន៍ រាយការណ៍សង្ខេប ពីស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ ការទ្រោលសភាពការណ៍ និងការងារអន្តរាគមន៍នានា និងក៏ថ្លែងអំណរគុណចំពោះ អាវរងា ម៉ាស មី ត្រីខ ដែលជា អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ដិត ដែលតែងផ្តល់រាល់ឆ្នាំ ដល់កងកម្លាំង បានប្រើប្រាស់ ក្នុងការបំពេញការងារ។











ឯកឧត្តម  ហ៊ុន ម៉ានី តំណាងរាស្ត្រ និងជាតំណាងសម្តេចទាំងទ្វេ បានថ្លែងថាៈ ថ្ងៃនេះ ឯកឧត្តម  និងក្រុមការងារ បាននាំយកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់មុខសញ្ញា នៅទិសយោធភូមិភាគទី៥ ដែលកំពុងឈរជើងតាមព្រំដែន។ នៅព្រឹកនេះ បានធ្វើនៅទីតាំងទី១ នៃបេសកកម្ម គឺនៅកងពលតូចថ្មើរជើងលេខ៥១ ស្ថិតក្នុងឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។


ឯកឧត្តម បានពាំនាំការសួរសុខទុក្ខ និងសេចក្តីនឹករឮក ពីសម្តេចទាំង២ ជូនចំពោះកងកម្លាំង ហើយសូមថ្លែងអំណរគុណ និងកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់មុខសញ្ញា ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ច ប្រកបដោយភាពអង់អាចក្លាហាន គ្រប់កាលៈទេសៈ។ ជាពិសេស ទោះក្នុងសុខសន្តិភាព កងកម្លាំងទាំងអស់ តែងតែងបានចុះ ជួយសង្គ្រោះប្រជាពលរដ្ឋ ស្រែដំណាំ ពីគ្រោះមហន្តរាយធម្មជាតិផ្សេងៗនិងក្នុងដំណាក់កាល ចុងក្រោយនេះ កងកម្លាំងប្រដាប់អាវុធ បានក្លាយជាកម្លាំងស្នូលមួយ យ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំង បានយ៉ាងជោគជ័យ ទៅនឹងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដែលស្តែងចេញពីការគោរព និងទទួលបញ្ជារយ៉ាងដាច់ណាត់ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង សភាពការណ៍៕

Powered by Blogger.