អំណោយដល់ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរ ក្រុងប៉ោយប៉ែត បាននាំយកចែកជូន ប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ មានជីវភាពខ្វះខាតចំនួន៥០គ្រួសារនៅក្នុងសង្កាត់ផ្សារកណ្ដាល
ក្រុងប៉ោយប៉ែត៖នៅថ្ងៃអង្គារ ៩ កើត ខែអស្សុជ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារ នាំយកអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់ពលរដ្ឋមានជីវភាពខ្វះខាត រងគ្រោះដោយសារទឹកជំនន់ក្នុងសង្កាត់ផ្សារកណ្តាល ចំនួនជាង៥០គ្រួសារ ដើម្បីជួយដោះស្រាយបញ្ហាប្រចាំថ្ងៃ ក្នុងគ្រាដែលពួកគាត់កំពុងជួបការលំបាកដោយសារគ្រោះទឹកជំនន់ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ៖លោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកាក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះការលំបាករបស់ប្រជាពលរដ្ឋ ។
រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ ទោះបីជាជួបបញ្ហាកូវីដ១៩ គ្រោះធម្មជាតិផ្សេងៗដូចខ្យល់កន្តាក់ និងគ្រោះទឹកជំនន់ជាដើមនេះ។ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមធ្វើអនាម័យឲ្យបានគ្រប់គ្នា ថែរក្សាសុខភាពឲ្យបានល្អប្រសើរ៕
Post a Comment