ក្រុមសប្បុរសជន តំណាងក្រុមហ៊ុនបញ្ចាំHMCនាំយក អំណោយ ប្រគល់ជូន រដ្ឋបាលក្រុងប៉ោយប៉ែត ក្រោមការដឹកនាំរបស់ លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត សម្រាប់បម្រើការងារមនុស្សធម៌ ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃ គ្រោះធម្មជាតិ ទឹក ជំនន់ !!!
ខេត្តបន្ទាយមានជ័យ៖ស្របពេល អាជ្ញាធរក្រុងប៉ោយប៉ែត កុំតម្រូវការ ស្បៀងអាហារ សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះទឹកជំនន់ និងពិនិត្យឃើញ ការខិតខំប្រឹងប្រែង នូវ សកម្មភាព ការងារមនុស្សធម៌ របស់ថ្នាក់ដឹកនាំ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ក្រុងប៉ោយប៉ែត ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃ គ្រោះធម្មជាតិ ទឹក ជំនន់ ។
ដូច្នេះហើយនៅព្រឹកថ្ងៃអង្គារ ៩ កើត ខែអស្សុជ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នេះ ក្រុមសប្បុរសជន វៃក្មេង តំណាងឱ្យ ក្រុមហ៊ុន បញ្ចាំ អេច អុិន ស៊ី ( H M C ) បាននាំយក អំណោយ របស់ក្រុមហ៊ុន និង អំណោយសប្បុរសជន ជា ស្បៀងអាហារ គ្រឿងឧបភោគនិងបរិភោគ ប្រគល់ជូនដល់ រដ្ឋបាលក្រុងប៉ោយប៉ែត ក្រោមការដឹកនាំ របស់ លោកគាត ហ៊ុល ជាគណៈអភិបាលក្រុងប៉ោយប៉ែត ដើម្បីជួយសម្រាលបន្ទុក អាជ្ញាធរ ក្នុងគោលបំណងយកទៅប្រើប្រាស់ការងារមនុស្សធម៌ ក្នុងភូមិសាស្ត្រ នៃក្រុងប៉ោយប៉ែត តាមភាពចាំបាច់ ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃ គ្រោះធម្មជាតិ រងគ្រោះ ដោយសារទឹក ជំនន់ ។
អំណោយ របស់ក្រុមហ៊ុន បញ្ចាំ អេច អុិន ស៊ី ( H M C ) និង អំណោយ សប្បុរសជន ជាស្បៀងអាហារ គ្រឿងឧបភោគនិងបរិភោគ រួមមាន អង្ករចំនួន១០០០គីឡូក្រាម ( ១តោន ) . ទឹកដបបរិសុទ្ធ ចំនួន៦០យួរ . មីចំនួន៤កេសធំ . និងថវិកា ចំនួន ៣,០០០,០០០រៀល ។
សូមរំលឹកផងដែលថា នៅរយៈពេលប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពី មានប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ រដ្ឋបាលក្រុងប៉ោយប៉ែត ក្រោមការដឹកនាំរបស់ លោក គាត ហ៊ុល ជាគណៈអភិបាលក្រុងប៉ោយប៉ែត បានធ្វើការ ចែកជូនស្បៀងអាហារសង្គ្រោះបឋម ជាច្រើនរយគ្រួសារ ផងដែរ ។
Post a Comment