នៅថ្ងៃនេះ_ប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ទទួលបានការយកចិត្តពីអាជ្ញាធរព្រមទាំងទទួលស្បៀងសង្គ្រោះបឋម ដែលជាអំណោយ សម្ដេចតេជោហ៊ុនសែន តាមរយៈ អាជ្ញាធរក្រុងប៉ោយប៉ែត !!!
ក្រុងប៉ោយប៉ែត : នៅព្រឹក ថ្ងៃអាទិត្យ ៧ កើត ខែអស្សុជ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករង ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានបន្តដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន កងកម្លាំង សមត្ថកិច្ច ចុះ ជម្លៀស បងប្អូនប្រជាពលរដ្ឋ ពី តំបន់ទឹកជន់លិច មកទីទួលសុវត្ថិភាព ។
នៅក្នុងឱកាសនោះដែរ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានមានមតិជួបសំណេះសំណាល ផ្ដាំផ្ញើដល់បងប្អូន សូមកមានការព្រួយបារម្ភ អំពីការស្នាក់នៅ ស្បៀងអាហារ ហូបចុក ព្រោះ សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូន ស្បៀងអាហារជាច្រើន តាមរយៈ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្នុងនោះ
សេនាធិកា ដែលគ្រប់គ្រងស្បៀងអាហារ ចែកជូនបងប្អូនប្រជាពលរដ្ឋ រង់គ្រោះ ដោយសារទឹកជំនន់ គឺ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ដោយផ្ទាល់ ។
សូមបញ្ជាក់ផងដែរថា ចំពោះសម្ភារៈនិងស្បៀងអាហារ
ដែលអាជ្ញាធរក្រុងចែកជូនប្រជាពលរដ្ឋ នាថ្ងៃនេះ គ្រាន់តែជា ស្បៀងសង្គ្រោះបឋម នោះទេ អាជ្ញាធរក្រុងបានបន្តរៀបចំស្បៀងអាហារ ជាច្រើនសម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ មិនឲ្យមានការខ្វះខាត នោះទេ ៕
Post a Comment