ចុះសួរសុខទុក្ខបងប្អូន ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ និងមានជីវភាពខ្វះខាត ចំនួន៤០គ្រួសារក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ..!
ខេត្តបន្ទាយមានជ័យ : នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួងមហាផ្ទៃ បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលមានជីភាពខ្វះខាត ដោយទឹកជំនន់សកម្មភាពចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាពេលនេះ អមដំណើរដោយ លោក ហុឹល រ៉ាយ៉ាអភិបាលរងខេត្ត និងលោក ឃ្លោក ណយ អភិបាលរងខេត្ត ស្នងការរងខេត្ត និង លោក ស្រេងសុផល អភិបាលក្រុងសិរីសោភ័ណកងកម្លាំងទាំងបីប្រភេទ និងក្រុមការងារថ្នាក់ខេត្ត ចុះជួយសង្កាត់ព្រះពន្លា ក្រុមយុវជនសសយក ក្រុមការងារអភិវឌ្ឍយុវជនក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ បានចូលរួមក្នុងសកម្មភាពនេះជាច្រើនអ្នកផងដែរ ។
អំណោយដែលបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន៤០គ្រួសារនេះ ( ភូមិព្រះពន្លា១៦គ្រួសារ (ភូមិចក៤គ្រួសារ ) (ភូមិក្បាលស្ពាន២០គ្រួសារ )។
👉🏻ក្នុងមួយគ្រួសារទទួលបាន:
១. អង្ករ២០គីឡូក្រាម
២.មី១កេស
៣.ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ
៤ .ភេសជ្ជៈ ៦កំប៉ុង
៥ .ម៉ាស់១ប្រអប់
៦ .ថវិកា២០,០០០រៀល ផងដែរ ។
(ដោយ : លោក ម៉ែន ច័ន្ទដារ៉ា)។
Post a Comment