នគរបាលក្រុងប៉ោយប៉ែត និង នគរបាលវរ:៨៩១ អមដំណើរលោក គាត ហ៊ុល ចុះពិនិត្យស្ថានភាពទឹកជំនន់ និងយកអំណោយចែកជូនពលរដ្ឋលិចលង់ តាមព្រំដែនកម្ពុជា-ថៃ





បន្ទាយមានជ័យ: អនុវត្តន៍តាមបទបញ្ជា និង ការណែនាំរបស់លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោគលេខ៨៩១ បានអមដំណើរលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ចុះពិនិត្យស្ថានភាពទឹកជំនន់ និងបាននាំយកអំណោយទៅចែកជូនពលរដ្ឋចំនួន១៤០គ្រួសារ ដែលមកនៅតាមបណ្តោយអូរព្រំដែនកម្ពុជា-ថៃ ដែលកំពុងរងគ្រោះដោយទឹកជំនន់ នៅសង្កាត់អូរជ្រៅ។


ពលរដ្ឋរងគ្រោះដោយទឹកជំនន់ត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពចំនួន០២ទីតាំងគឺ

១-នៅទីទួលសុវត្ថិភាពផ្សារមង្គល់ចំនួន៖៣៤ គ្រួសារ ២-នៅទីទួលសុវត្ថិភាពសាលារៀនកូរ៉េចំនួន៖៤៣ គ្រួសារ និងប្រជាពលរដ្ឋ ដែលពុំទាន់ ឡើងមកទីទួលសុវត្ថិភាពចំនួន៦៣គ្រួសារ។ មួយគ្រួសារទទួលបានចំណោតដូចជា ១-អង្ករ ២០គីឡ ២-ទឹកស៊ីអីវ ១យួ(៦ដប)៣-ទឹកសុទ្ធ១ យួរ ៤-ស្ករស ០១កញ្ចប់ ៥-អំបិល ០១កញ្ចប់ ៦-ប៊ីចេង ០១កញ្ចប់។













ពលរដ្ឋមួយចំនួន ត្រូវបានកម្លាំងនគរបាល យោធា កងរាជអាវុធហត្ថ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានជួយជម្លៀសពលរដ្ឋដែលងាយរងគ្រោះដូចជា ស្ត្រីមានផ្ទៃពោះ ចាស់ជរា អ្នកជម្ងឺ គ្រួសារដែលមានកុមារតូចៗច្រើនទៅកាន់ទីទួលមានសុវត្ថិភាពជាបន្តបន្ទាប់៕

Powered by Blogger.