លោកវរសេនីយ៍ត្រី អ៊ុយ សុធារ័ត្ន នាយប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកអូរជ្រៅ នៃវរៈសេនាតូចលេខ៨៩១ ដឹកនាំកម្លាំងក្រោមឱវាទចូលរួមសហការជាមួយក្រុមការងារវាស់វែងព្រំដែន កម្ពុជា-ថៃ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖អនុវត្តតាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងមានការយល់ចិត្តទុកដាក់របស់ លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការ វរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨៩១នៅថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤។

មន្ត្រីនគរបាល បានប្រាប់ថា លោកវរសេនីយ៍ទោ ជា សុវណ្ណ មេបញ្ជាការង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ តំណាងដ៏ខ្ពង់ខ្ពស់លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការ វរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨៩១ បានចាក់តាំងលោកវរសេនីយ៍ត្រី អ៊ុយ សុធារ័ត្ន នាយប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកអូរជ្រៅ នៃវរៈសេនាតូចលេខ៨៩១នឹងលោកអនុសេនីយ៍ឯក ដួង សំអូន នាយផ្នែកសេនាធិការ ព្រមទាំងកម្លាំងក្នុងប៉ុស្ដិ៍បានចូលរួមសហការជាមួយក្រុមការងារវាស់វែងព្រំដែន កម្ពុជា-ថៃ ដែលដឹកនាំលោក ព្រំសឿន វឌ្ឍនៈ ប្រធានក្រុមការងារចម្រុះវាស់វែង ព្រំដែនកម្ពុជា-ថៃ នៃរដ្ឋលេខាធិការដ្ឋានការងារព្រំដែនព្រមទាំងមានការចូលរួមរបស់កងកម្លាំងពាក់ព័ន្ធចុះត្រួតពិនិត្យវាស់វែងយកទិន្នន័យច្រាំងអូរព្រំដែននិងនីវ៉ូទឹកដើម្បីកសាងបង្គោលសីមាលេខ50(WGS84)តាមលក្ខណស្តង់ដាតាមបច្ចេកទេសជាមួយភាគីថៃ៕










Powered by Blogger.