ក្រុមកីឡាករបាល់ទាត់មហាជនខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជេីញចូលរួមប្រកួតពានរង្វាន់មិត្តភាពឣាយុ៣៥ឆ្នាំឡើង នៅទីលានបាល់ទាត់កូននាគបឹងរាំង ខេត្តបាត់ដំបង

ខេត្តបាត់ដំបង : នៅព្រឹកថ្ងៃឣាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមកីឡាករបាល់ទាត់មហាជនខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជេីញចូលរួមប្រកួតពានរង្វាន់មិត្តភាពឣាយុ៣៥ឆ្នាំឡើង នៅទីលានបាល់ទាត់កូននាគបឹងរាំង ខេត្តបាត់ដំបង ដោយមានកីឡាករចូលរួមចំនួន០៦ក្រុមមកពីរាជធានី-ខេត្ត ក្នុងនោះក៏មានការចួលរួមប្រកួត កីឡាករមកពីប្រទេសថៃចំនួន០១ក្រុមផងដែរ។ 

 ក្នុងជំនួបជុំដំបូង ក្រុមបាល់ទាត់មហាជនខេត្តបន្ទាយមានជ័យ ប្រកួតជាមួយ ក្រុមបាល់ទាត់ថៃឡែន មកពីប្រទេសថៃ ជាលទ្ធផលមហាជនខេត្តបន្ទាយមានជ័យ២គ្រាប់ ថៃទទួលបាន១គ្រាប់។

   សូមបញ្ជាក់ថា ក្រុមបាល់ទាត់មហាជនខេត្តបន្ទាយមានជ័យ ត្រូវជួបប្រកួតជាមួយក្រុមបាល់ទាត់ SCS ភ្នំពេញ នៅវេលាម៉ោង១០និង២០នាទី បន្តិចទៀតនេះ និងជួបប្រកួតជាមួយក្រុមគ្រុឌមាស សៀមរាប នៅវេលាម៉ោង១២និង២០នាទី និងជួបប្រកួតជាមួយក្រុមបាល់ទាត់ បូរីរ៉ាត់ កំពត នៅវេលាម៉ោង១៣និង៤០នាទី និងបន្តជួបប្រកួតជាមួយក្រុមបាល់ទាត់ DID បាត់ដំបង នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល បញ្ចប់កម្មវិធី៕








Powered by Blogger.