រដ្ឋបាលខេត្តកោះកុង និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដៃគូរពាក់ព័ន្ធ រៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ

(Khmerrevinews (071 8122225 Telegram)_ដោយ សំរិទ្ធ ភារុន)

នារសៀលថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០២៤ នេះនៅឯសាលមហោស្រពខេត្តកោះកុង មានការរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោង « ការទទួលបានទីផ្សារ សម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមី ក្រូ តូច និងមធ្យម (ភូមិ១ផលិតផល១) 

ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្ដម លោកជំទាវ អ្នកពាក់ព័ន្ធ អ្នកលក់និងអ្នកទិញយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ 


    លោកជំទាវ អភិបាលខេត្តបានមានប្រសាសន៍លើកឡើងថា÷ ចំពោះគណៈ កម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ដែលបានពិនិត្យ វាយតម្លៃ និងទទួលស្គាល់ផលិតផល ខ្មែរដែលមានសក្តានុពលក្នុងខេត្តកោះកុងចំនួន៤៤មុខ ក្នុងនោះ ទំនិញចំនួន៣៣មុខ និងសេវាកម្មចំនួន១១មុខ បានជាប់ជាផលិតផលភូមិ១ ផលិតផល១ ខេត្តកោះកុង និងត្រៀមចំនួន៤១មុខបន្ថែមទៀត ក្នុងនោះ ទំនិញចំនួន២២មុខ និងសេវាកម្មចំនួន១៩មុខ ដើម្បីស្នើសុំគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ទទួលស្គាល់។ 


បន្ថែមលើសពីនេះ ការដែលត្រូវបានកំណត់ទទួលស្គាល់ជាផលិតផលភូមិ១ ផលិតផល១ គឺផ្អែកលើលក្ខណៈ វិនិច្ឆ័យសំខាន់ចំនួនបួនគឺ៖

 ទី១.បានឆ្លើយតបនឹងនិយមន័យផលិតផលភូមិ១ ផលិតផល១

 ទី២. មានការកែច្នៃដោយបង្កប់គំនិតច្នៃប្រឌិត ទី៣.មានសក្តាដានុពលពាណិជ្ជកម្ម

និងទី៤.គឺមានសារៈ សំខាន់សេដ្ឋកិច្ច សម្រាប់សមូហភាព។


លោកជំទាវ បានបន្តរអោយដឹងទៀតថា : ការរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ នាពេលនេះ គឺដើម្បីឆ្លើយតបទៅនឹង៖ គោលនយោបាយជាតិជំរុញចលនាភូមិ១ ផលិតផល១ ឆ្នាំ២០១៦-២០២៦ តាមសំណូមពររបស់សមាជិកភូមិ១ ផលិតផល១ និងអ្នកផលិត ផលិតផលខ្មែរសុំឱ្យជួយ រកទីផ្សារ លក់ផលិតផល ទាំងក្នុងស្រុក និងក្រៅប្រទេស ដើម្បីដោះស្រាយបញ្ហាប្រឈមទីផ្សារផលិតផលខ្មែរ និងអ្នកទិញក្នុងស្រុក ដើម្បីនាំចេញនៅនឹងកន្លែង ហើយនិងឈានទៅដល់ការនាំចេញទៅក្រៅប្រទេស ដើម្បីផ្សារភ្ជាប់រវាងអ្នកផលិត និងអ្នកទិញជាបណ្តាញប្រទាក់ក្រឡាគ្នា ដើម្បីអ្នកផលិតយល់ដឹងអំពីតម្រូវការទីផ្សារ ការវេចខ្ចប់ សោភណភាព គុណភាព បរិមាណ ស្តង់ដារ អនាម័យ តម្លៃ ផលិតតាមតម្រូវការរបស់អ្នកទិញ ដើម្បីឱ្យអ្នកទិញយល់ដឹងអំពីប្រភព និងសមត្ថភាពរបស់អ្នកផលិតក្នុងការវេចខ្ចប់ គុណភាព សោភណភាព បរិមាណ ស្តង់ដារ អនាម័យ ជាពិសេសតម្លៃ និងមានគោលបំណងដើម្បីឱ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នា និងធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន និងការរកទីផ្សារផលិតផលក្នុងស្រុក ព្រមទាំងការចងក្រង ផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋាន ឱ្យចូលជាសមាជិកចលនា ភូមិ១ ផលិតផល១ ។ 


ដើម្បីសម្រេចបានផែនការសកម្មភាពនេះ រដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មាធិការជំរុញចលនា ភូមិ១ ផលិតផល១ ខេត្តកោះកុង នឹងខិតខំប្រឹងប្រែងសហការជាមួយរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តការងារនេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងន័យចូលរួមផ្សព្វផ្សាយ ជំរុញ និងចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឱ្យចូលរួមជាសមាជិកចលនា ភូមិ១ ផលិតផល១នៅថ្នាក់ខេត្ត ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ និងរួមចំណែកកាត់ បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុក លើកកម្ពស់ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ ប្រជាជនតាមសហគមន៍។


ឯកឧត្តមបណ្ឌិត សួង ណយ អនុប្រធាគណៈកម្មាធិការ ជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៃទីស្តីការគ ណៈរដ្ឋមន្ត្រី បានថ្លែងថា៖ «គណៈកម្មាធិការជាតិ និងគណៈកម្មាធិការខេត្ត-រាជធានីជំរុញចលនាភូមិមួយផលិតផល មួយ មានសេចក្តីរំភើបរីករាយក្នុងការដឹកនាំគំនិតផ្តួចផ្តើមអោយមានជំនួបរវាងអ្នកផលិត និងអ្នកទិញ ដ៏មានសារៈ សំខាន់នេះ មានបំណងកាត់បន្ថយគម្លាតរវាងអ្នកផលិតក្នុងស្រុក និងអ្នកទិញសក្តានុពល ប្រកបដោយប្រសិទ្ធភាព និង សុចរិតភាព។


តាមរយៈការបង្កើតយន្តការតភ្ជាប់បណ្តាញប្រទាក់ក្រឡាគ្នាប្រកបដោយអត្ថន័យ ពីអ្នកផ្គត់ផ្គង់វត្ថុធាតុដើម អ្នកកែច្នៃវេចខ្ចប់ អ្នកប្រមូលផ្តុំផលិតផល (ពីកសិដ្ឋានរហូតដល់តុបាយ ពីសិប្បកររហូតដល់អ្នកប្រើប្រាស់) ហើយពួក គាត់អាចសិក្សាស្វែងយល់ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ណែនាំអ្នកផលិតទៅកាន់ទីផ្សារ ដោះស្រាយបញ្ហា ជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការសុំចុះបញ្ជីរ ឬច្បាប់គតិយុត្តផ្សេងៗ និងជំរុញឱកាសពាណិជ្ជកម្ម យើងមានទំនុកចិត្តថា ព្រឹត្តិការណ៍ថ្ងៃនេះនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃខេត្តកោះកុង និងប្រទេសកម្ពុជាទាំងមូល និងបង្កើនកម្រិត ជីវភាពរបស់សហគមន៍មូលដ្ឋានផងដែរ»។


Powered by Blogger.