ប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់នៅក្រោមកប៉ាល់ សួនច្បារគល់ស្ពានកោះកុង
(ដោយ សំរិទ្ធ ភារុន)
( កោះកុង )នៅវេលាម៉ោង ២:៣៥នាទីរសៀល នៅថ្ងៃពុធ ទី 26 ខែមិថុនា ឆ្នាំ 2024 មានប្រជាពលរដ្ឋ បានប្រទះ ឃើញ បុរសម្នាក់ដេកស្លាប់ នៅចំណុចសួនច្បារក្រោម កប៉ាល់ក្បែរព្រែកកោះប៉ោ គល់ស្ពានកោះកុង បង្ករការភ្ញាក់ផ្អើល រួចរាយការណ៍ជូនដល់សមត្ថកិច្ច ។
ក្រោយទទួលបានដំណឹងនោះភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យនិងធ្វើ
កោសលវិច្ច័យ ដោយដឹកនាំដោយ លោក វរៈសេនីយ៍ ទោ ទួន សារ៉ន អធិការរង និងអ្នកពាក់ព័ន្ធ។
បន្ទាប់ពីពិនិត្យរួច សាកសពដែលបានស្លាប់មាន ឈ្មោះ ឆ្លក កែវ ភេទ ប្រុសអាយុ 39 ឆ្នាំជាជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋ និងអ្នកដែលបានស្គាល់គាត់ បានឱ្យដឹងថាថាបុរសខាងលើគឺជាមនុស្ស( គ )ហើយជារៀងរាល់ថ្ងៃគេតែងប្រទះឃើញ រូបគាត់តែងតែផឹកស្រាជាប្រចាំជាពិសេសនៅម្ដុំសួនច្បារមាត់សមុទ្រនេះតែម្ដង ។
បច្ចុប្បន្នស្នាក់នៅភូមិ នាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ក្រោយការពិនិត្យនិងការធ្វើកោសលវិច្ច័យរបស់សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថាបុរសខាងលើស្លាប់ដោយសារគាំងបេះដូង ( ផឹកស្រាជាប្រចាំ )។
ក្រោយធ្វើកំណត់ហេតុរួចសមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ៕
Post a Comment