ស្ដារប្រឡាយរំដោះទឹកភ្លៀង កន្លែងដែលប្រឈមលិចខ្លាំង ក្នុងក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង
(ដោយ សំរិទ្ធ ភារុន)
( កោះកុង ) នារសៀលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៤នេះ លោក ឈឹម ចិន អភិបាលក្រុងស្ដីទី បានដឹកនាំក្រុមការងាររួមមាន ចៅសង្កាត់ មេភូមិ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប នាំយកគ្រឿងចក្រចុះស្ដារអូរ ប្រឡាយ ស្ថិតនៅភូមិ៣ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ដើម្បីកាយយកសម្រាម ឬស្មៅចេញដើម្បីរំដោះទឹកចៀសវាងការជន់លិច ដល់លំនៅដ្ឋានប្រជាពលរដ្ឋ និងដងផ្លូវ នៅក្នុងក្រុងនារដូវវស្សា។
គួរបញ្ជាក់ផងដែរថា ភ្លៀងកក់ខែដើមរដូវវស្សានេះក្នុងទីរួមខេត្តកោះកុង គឺមានភ្លៀងធ្លាក់ជោគជាំពីបីថ្ងៃជាប់ៗគ្នា បណ្ដាលឱ្យកន្លែងមួយចំនួនត្រូវបានទឹកជន់លិច ពលរដ្ឋពិបាកក្នុងការធ្វើដំណើរទឹកហូរចូលដល់ក្នុងលំនៅដ្ឋានពលរដ្ឋថែមទៀតផង ។
លោកអភិបាលរងក្រុងខេមរៈភូមិន្ទ លោក ឈឹម ចិន សូមសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែក្សាអនាម័យបរិស្ថានឲ្យបានស្អាតល្អ ដោយ កុំបោះសំរាម ឬកាក់សំណល់ផ្សេងៗចូលទៅក្នុងអូរ ប្រឡាយ ឬលូ ចៀសវាងការកកស្ទះប្រព័ន្ធបង្ហូរទឹកនារដូវវស្សា ។
Post a Comment