ពិធីផ្សព្វផ្សាយទាញយកកម្មវិធី ទូរស័ព្ទដៃ (Nodrug ) និងបារីអេឡិចត្រូនិច ជូនដល់ព្រះសង្ឃ (២៥ វត្ត ) ក្នុងស្រុកអូរជ្រៅ .!!
(ដោយ ច័ន្ទដារ៉ា )
ខេត្តបន្ទាយមានជ័យ ៖ ព្រះសង្ឃ គណៈកម្មការពុទ្ធបរិស័ទស្រុកអូរជ្រៅ អាចារ្យគណ:កម្មការវត្ត ទាំង២៥វត្ត សរុបប្រមាណ៥៦៨អង្គនាក់ ក្នុងស្រុកអូរជ្រៅ បាននិមន្តនិងអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយទាញយកកម្មវិធីទូរសព្ទដៃ Nodrug និងបារីអេឡិចត្រូនិច ដែលរៀបចំឡើងដោយ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាមួយក្រសួងធម្មការ និងសាសនា និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក យឹម សំណាង អភិបាលរងនៃគណ:អភិបាលខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ទូច សីហា អភិបាលរងស្រុកស្រុកអូរជ្រៅ និងកងកម្លាំង មន្ទីរជំនាញពាក់ព័ន្ឋ ពិធីធ្វើឡើនៅ បរិវេណវត្តពោធិសូរិយារាម ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយុមានជ័យ រសៀលថ្ងៃទី៣០ខែសីហា ឆ្នាំ២០២៤
ក្នុងនោះ លោក លាម ឡា នាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត បានមានមតិលើកឡើងថា៖ ការចុះផ្សព្វផ្សាយអំពីការទាញយកកម្មវិធីទូរស័ព្ទដៃ Nodrug ឲ្យបានទូលំទូលាយ ក្នុងគោលបំណង ដើម្បីឲ្យទទួលបានសារអប់រំ ព័ត៌មានទាន់ហេតុការណ៍ ចំណេះដឹងពីផលប៉ះពាល់ ពិសេសពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈ ស្តានិតិសម្បទា និងគ្រឿងញៀន ហើយNodrug នេះគឺជាមធ្យោបាយរាយក្នុងការរាយការណ៍អំពីករណីប្រើប្រាស់ ករណីជួញដូរ ករណីដឹកជញ្ជូននិងការកែឆ្នៃឆ្នៃផលលិតគ្រឿងញៀនក្នុងសហគមន៍ មកកាន់ក្រុមការងារនិងបានទទួលព័ត៌មាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចមានវិធានការជាក់ស្តែង ដែលអាចឈានដល់ការបង្កា ទប់ស្កាត់ បង្ក្រាបបានទាន់ពេលវេលាផងដែរ ជាពិសេសគឺសំដៅការកាត់បន្ថយឈានដល់ការលុបបំបាត់បញ្ហាគ្រឿងញៀននៅក្នុងសហគមន៍ ស្របតាមទស្សនៈវិស័យមានន័យថាយើងចូលរួមទាំងអស់គ្នា ដើម្បីសហគមន៍យើងគ្មានគ្រឿងញៀន ។
លោកវរសេនីយ៍ទោ ផុន វិចិត្ត នាយរងការិយាល័យគ្រឿងញៀនខេត្ត បានឡើងធ្វើបទបង្ហាញនិងលើកឡើងថា៖អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រកាសពីការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីទូរសព្ទដៃដែលមានឈ្មោះថា «NoDrug»ពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ សម្រាប់សមត្ថកិច្ចក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅមូលដ្ឋាន បើកើតមានសូមរារាយការសម្ងាត់ជូនដល់សមត្ថកិច្ច ដើម្បីចុះអនុវត្តន៍ទាន់ពេលវេលា សម្រាប់ការទាញយកកម្មវិធីទូរទស័ព្ទដៃ Nodrug របស់បងប្អូនរាយការសម្ងាត់ទើបខាងសមត្ថកិច្ចបានចុះស៊ើបអង្កេត និងប្រតិបត្តិការតាមបណ្តា ស្រុក ក្រុងក្រោយពីការទទួលបានពីNodrugនេះ ក្នុងនោះលោកវរសេនីយ៍ទោ ក៏បានធ្វើការផ្សព្វផ្សាយពីគុណវិបត្តិរបស់ការប្រើប្រាស់បារីអេឡិចត្រូនិច ក៏ដូចជាស្លឹកក្រះធុំ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព តែកំពុងផ្ទុះថ្មីៗនៅក្នុងក្រុងប៉ោយប៉ែតផងដែរ។
Post a Comment