គ្រឿងក្នុងជ្រូក (ចំនួន១០ការ៉ុង សរុប_ ៥០០គីឡូក្រាម )ដែលវេចខ្ចប់គ្មានអនាម័យតាមស្តង់ដារ និងខូចគុណភាព ធ្វើឲ្យប៉ះពាល់ សុខភាពប្រជាពលរដ្ឋ យ៉ាងខ្លាំង ,!!

        ខេត្តបាត់ដំបង ៖តាមការឲ្យដឹងពី មន្ត្រីការិយាល័យគយ និង រដ្ឋាករភ្នំដី នៃសាខាគយ និង រដ្ឋាករ ខេត្តបាត់ដំបង បានសហការជាមួយ មន្ត្រីនគរបាលអន្តោប្រវេសន៍ និង វរៈសេនាតូច នគរបាលការពារព្រំដែន បានធ្វើការដុតកម្ទេច បំណែកគ្រឿងក្នុងជ្រូក (ចំនួន១០ការ៉ុង សរុប ៥០០គីឡូក្រាម ) ដែលវេចខ្ចប់គ្មានអនាម័យតាមស្តង់ដារ និង ខូចគុណភាព មិនអាចប្រើប្រាស់បាន។




          បំណែកគ្រឿងក្នុងជ្រូក ទាំងនេះ ត្រូវបានដកហូតពីម្ចាស់ទំនិញ ដែលព្យាយាមលួចជញ្ជូនចូលមកកម្ពុជា តាមមាត់ច្រករបៀងក្នុងភូមិសាស្ត្រស្រុកសំពៅលូន នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។





Powered by Blogger.