លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជា ទៅ លោកវរសេនីយ៍ទោ កែវ ដូល អធិការរង ទទួលផែនគ្រឿងញៀន និង លោកវរសេនីយ៍ត្រី ប្រឹម សុផល នាយប៉ុស្តិ៍រដ្ឋបាលផ្សារកណ្ដាល ឲ្យចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន និងប្រើប្រាស់
ក្រុងប៉ោយប៉ែត ៖ ព្រឹកថ្ងៃព្រហស្បតិ៍ទី០៧ខែធ្នូឆ្នាំ២០២៣ វេលាម៉ោង១១និង០០នាទី មានការចង្អុលបង្ហាញរបស់
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាទៅលោកវរសេនីយ៍ទោ កែវ ដូល អធិការរង ទទួលផែនគ្រឿងញៀននិងលោកវរសេនីយ៍ត្រី ប្រឹម សុផល នាយប៉ុស្តិ៍រដ្ឋបាលផ្សារកណ្ដាល ឲ្យចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែង ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចុះទៅដល់កន្លែងកើតហេតុ នឹងបានឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់មានស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
វត្ថុតាងចាប់បានរួមមាន÷
១-ថ្នាំគ្រាប់ពណ៌ក្រហមចំនួន ៣៥ គ្រាប់ ។
២-ម្សៅក្រាមពណ៌សថ្លាចំនួន ១១ កញ្ចប់តូច។
៣-ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០៥ ។
៤-បារីអេឡិចត្រូនិច(វេប) ចំនួន ០៥ ដើម។
៥-ដែកកេះកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០៧ ដើម។
៦-បំពង់កែវសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០២ ។
ជនសង្ស័យទាំង១៩នាក់ខាងលើជំនាញនេះបានបញ្ជូនទៅការិយាល័យខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ជនសង្ស័យទាំងអស់នោះ ជាមុខសញ្ញាលួច ឆក់ និងកាប់ នៅក្នុងមូលដ្ឋាន ផងដែរ ។
Post a Comment