ពិតជាសំណាងមួយ (ក្នុង១.០០០, គ្រោះថ្នាក់ ) ខណៈ កំពុងភ្ជួរដីដាំ ដំឡូងមីប្រទះឃើញមីនតោន កប់ត្រួតគ្នាក្នុងដី ២គ្រាប់ , !!

      ខេត្តបន្ទាយមាន័យ ៖ ពិតជា សំណាងមួយ ក្នុង១.០០០ គ្រោះថ្នាក់ ខណៈកំពុងភ្ជួរដីដាំដំឡូងមី ប្រទះឃើញមីនតោន កប់ត្រួតគ្នា ២គ្រាប់ ក្នុងដីពិតជាសំណាងមួយក្នុង១.០០០គ្រោះថ្នាក់មែន ប្រជាព លរដ្ឋ០១នាក់ ខណៈ កំពុងតែភ្ជួរដីស្រែដើម្បីដាំដំឡូងមីក៏ប្រទះឃើញគ្រាប់មីនតោនចំនួន២គ្រាប់កប់ជាន់លើគ្នា សំណាងល្អមិនផ្ទុះ ។

 ការប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ នៅវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី០៧ ខេធ្នូ ឆ្នាំ២០២៣ រស់នៅភូមិទ័ពសៀម ឃុំស្លក្រាម ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

 នគរបាលមូលដ្ឋានបានឲ្យដឹងថា៖ប្រជាពលរដ្ឋដែលប្រទះឃើញ មីននោះឈ្មោះ បេង សេន ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិទ័ពសៀម ឃុំស្លក្រាម ស្វាយចេក ខេត្តបន្ទាយមានជ័យ ។


      ជារៀងរាល់ឆ្នាំគាត់ តែងភ្ជួរដីស្រែ មីនៅចំណុចខាងលិចឈៀងខាងត្បូងភូមិទ័ពសៀម ឃុំស្លក្រាមប្រហែល១៥០ ម៉ែត្រ ដើម្បីដាំដំឡូងមី ។ ប៉ុន្តែឆ្នាំនេះពេលគាត់ កំពុងតែភ្ជួរក៏ប្រទះឃើញគ្រាប់មីនតោនដាក់កប់ក្នុងដីបន្សល់ទុកពីសម័យសង្រ្គាមដាក់ត្រួតលើគ្នាចំនួន២គ្រាប់ ក្នុងដីស្រែរបស់គាត់ រួចបានរាយការណ៍មកនគរបាលប៉ុស្តិ៍រដ្ឋបាលចុះទៅពិនិត្យនៅកន្លែង ហើយភ្លាមៗនោះនគរបាលប៉ុស្តិ៍រដ្ឋបាលបានរាយការណ៍បន្តទៅមន្ត្រីអង្គការហេឡួត្រាសដ៍ដើម្បីយកទៅកំទេចចោល ផងដែរ៕

_បន្ទាយមានជ័យ,០៨/១២/២០២៣,(ដោយ សហការី ) ។











Powered by Blogger.