សិក្ខាសាលា ស្ដីពី ការកែសម្រួលតួនាទី និងភារកិច្ចក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ក្រោមជាតិ
#សារព័ត៌មានApsaraNews (Telegram ) 012807225 .!!
(ដោយ លោកម៉ែនច័ន្ទ ដារ៉ា)
បន្ទាយមានជ័យ ៖ ឯកឧត្តម ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទនិងជានាយកគម្រោង និងលោក ឃ្លោក នួយ អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីភាព បើកអង្គសិក្ខាសាលាបូកសរុបការងាររីកចម្រើនរបស់វិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទប្រចាំឆ្នាំ២០២៣ និងកែសម្រួលតួនាទី និងភារកិច្ចក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យថ្នាក់ក្រោមជាតិ ក្នុងខេត្តបន្ទាយមានជ័យ។
ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងក្នុងការលើកកម្ពស់ សមភាពយេនឌ័របរិយាបន្នសង្គម និងការបញ្រ្ជាបភាពធ្ងន់ និងអាកាសធាតុ ក្រសួងអភិវឌ្ឍន៍ជនបទ ស្នើឲ្យ ឯកឧត្តម លោកជំទាវ និងកែសម្រួលឡើងវិញនៅសមាសភាព តួនាទី ភារកិច្ច និងការទទួលខុសត្រូវ របស់ក្រុមការងារបច្ចេកទេសវិស័យ ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ព្រមទាំងលេខាធិការដ្ឋានរបស់ក្រុមការងារ នៅគ្រប់រាជនី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។
ចំពោះតួនាទី ភារកិច្ច និងការងារ ទទួលខុសត្រូវក្រុមការងារបច្ចេកទេសថ្នាក់ក្រោមជាតិត្រូវតែយកចិត្តទុកដាក់ជាចម្បង ទៅលើគោលនយោបាយ យុទ្ធយឮសាស្ត្រ និងហិរញ្ញវត្ថុ និងធ្វើរបាយការណ៍វឌ្ឍភាពផ្នែកគោលនយោបាយ យុទ្ធសាស្ត្រ ហិរញ្ញវត្ថុ និងលទ្ធផលសម្រេចបាន ធៀបទៅនឹងគោលដៅកំណត់ក្នុងសូចនាករតាមដានរួមគ្នា នៃវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ព្រមទាំងវិសមភាពនានា ដែលបាននឹងកំពុងកើតមានឡើងនៅតាមតំបន់នានានៅក្រោមសមត្ថកិច្ចដែនដីរបស់ខ្លួន តាមទម្រង់ដែលបានកែសម្រួលថ្មី ដូចមានភ្ជាប់ជូនសេចក្តីដូចបានជម្រាបជូនខាងលើ។
សិក្ខាសាលាពេលនេះមាន អ្នកចូលរួមលោកជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកលោកស្រី ប្រធាន មន្ទីរ អង្គភាព អង្គការដៃគូ លោកអភិបាលក្រុងស្រុក និងឃុំ សង្កាត់ អង្គសិក្ខាសាលានេះធ្វើឡើងនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទ ស្ថិតក្នុងកំពុងស្វាយសង្កាត់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៣។
Post a Comment