ថ្នាក់ដឹកនាំខេត្តកោះកុង រៀបចំព្រឹត្តិការណ៍ប្រណាំងកង់ដើម្បីអបអរសាទរខួបលើកទី ៤៥ ឆ្នាំ ថ្ងៃបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា

(ដោយ លោក សំរិទ្ធ ភារុន )

កោះកុង ;  ព្រឹត្តិការណ៍ ប្រណាំងកង់ ជិះកង់កម្សាន្ដ និងការរឹតចំណងមិត្តភាព ដើម្បីអបអរសាទរខួបលើកទី ៤៥ ឆ្នាំ ថ្ងៃបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបង្ហាញពីឆន្ទៈយុវជនដើម្បីបុព្វហេតុជាតិ មាតុភូមិ ក្នុងទិសដៅឆ្ពោះទៅកាន់តំបន់អារ៉ែង ចំនុច ទឹកធ្លាក់ឆាយ តាហ៊ីង ក្នុងស្រុកថ្មបាំ ខេត្តកោះកុង ។ ពិធីនេះប្រារពធ្វើឡើង នាព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣ 

ដោយមានការអញ្ជើញចូលរួមជាអធិបតី លោក ជំទាវ មិថុនាភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង  ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ នានា ក្រុមយុវជន សហភាពសហព័ន្ធកម្ពុជា(ស.ស.យ.ក) ក្រោមបរិយាកាសដ៏សប្បាយ រីករាយក្រៃលែង  ។ 


ថ្លែងក្នុងឱកាសនោះ លោកជំទាវ មិថុនាភូថង អភិបាលនៃគណៈអភិបាល ខេត្តកោះកុង បានលើកឡើងអំពីសាវតានៃទីតាំងភូមិសាស្ត្រនៃស្រុកថ្មបាំង កាលពីដើមឡើយគឺមានភាពលំបាកខ្លាំងទម្រាំឈានដល់ មានការរីកចម្រើនដូចសព្វថ្ងៃនេះ ។ 


លោកជំទាវ អភិបាលខេត្តបានបន្តថា គោលបំណងសំខាន់ ក្មុងពិធីប្រណាំងកង់ និងជិះលេងកម្សាន្ដ ធ្វើឡើងក្នុងពេលនេះដើម្បីអបអរសាទរខួបលើកទី ៤៥ ឆ្នាំ ថ្ងៃបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា និងជួយផ្សព្វផ្សាយពីសក្ដានុពលនៃតំបន់ទេសចរណ៍សំខាន់ៗ ដល់ភ្ញៀវជាតិនិងអន្តរជាតិដែលមាន បំណងចង់ចូលមកលេងកម្សាន្ត ក្នុងទឹកដីស្រុកថ្មបាំងនេះ ពិសេសតំបន់ស្ទឹងអារ៉ែង ទឹកធ្លាក់ឆាយ តាហ៊ីង រួមទាំងតបន់ទេសចរណ៍ បែបធម្មជាតិដទៃទៀត ក្នុងការបង្កើនប្រយោជន៍រួមដល់ពលរដ្ឋក្នុងសហគមន៍ ។


លើសពីនេះ សម្រាប់បំផុសស្មារតី ឲ្យយុវជននិងពលរដ្ឋ មានទំលាប់ហាត់ប្រាណដើម្បី ទទួលបានសុខភាពល្អ និងចេះស្រឡាញ់បរិស្ថាន ការពារបរិស្ថាន រួមគ្នាកាត់បន្ថយការប្រើប្រាស់សម្ភារៈ

ផ្លាស្ទិក ដើម្បីសុខភាពនិងទេសចរណ៍ខេត្តយើង ។ 


ក្នុងពិធីប្រណាំងកង់មានការចែកចេញជាពីរផ្នែក÷  

ទី១ ផ្នែកប្រណាំងកង់អាជីពជិះរយៈចម្ងាយ 

៤៥ គីឡូម៉ែត

ទី២ ផ្នែកជិះលេងកម្សាន្ដជិះរយៈចម្ងាយ

២០ គីឡូម៉ែត 


សូមបញ្ជាក់ផងដែរថា÷ កម្មវិធីប្រណាំងកង់បានបញ្ចប់ទៅដោយជោគជ័យ ក្រោមការចូលរួមសហការយ៉ាងយកចិត្តទុកដាក់ពីរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំស្ថាប័ន មន្ទីរអង្គភាពពាក់ព័ន្ធ ជំនាញគ្រប់ផ្នែកទាំងអស់ និងដៃគូឧបត្ថម្ភជាច្រើនទៀត ។  


សម្រាប់កីឡាករ ដែលជាប់ចំណាត់ថ្នាក់ 

ចាប់ពីលេខ ១- ៥ ក្នុងនោះ

ដោយកីឡាករជ័យលាភី ÷ 

លេខ១: ទទួលបានទឹកប្រាក់ ប្រាំលាន រៀល 

និងមេដៃ 

លេខ២: ទទួលបានទឹកប្រាក់ បួន លានរៀល 

និងមេដៃ 

លេខ៣: ទទួលបានទឹកប្រាក់ បី លានរៀល  

និងមេដៃ

លេខ៤និងលេខ៥: ទទួលបាន ពីលានរៀលដូចគ្នា៕














Powered by Blogger.