ឃាត់ខ្លួនបានទៀតហើយ ពាក់ព័ន្ធករណីគ្រឿនញៀននៅស្រុកមណ្ឌលសីមា ខេត្តកោះកុង
ខ្មែររីវីញូវ_khmerrevinews
(Telegram ) 0718122225.!!
(ដោយ ,លោក សំរិទ្ធ ភារុន)
ជានិច្ចកាល ដើម្បីភូមិឃុំមានសុវត្ថិភាព រក្សាសន្តិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ ក្នុងមូលដ្ឋាន ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោស្នងការ គង់ មនោ ស្នងការដ្ឋាននគរបាលខេត្តកោះកុងដោយមានការចូលរួមអនុវត្ត ពី លោក លឹម សែង ច័ន្ទ អធិការនគរបាលនគរបាលស្រុកមណ្ឌលសីមា តែងតែមានការយកចិត្តទុកដាក់ និងចូលរួមអនុវត្តលើ វិន័យ ០០៦ ÷ បបជ របស់កងកម្លាំងនគរបាលជាតិ :
រួមមាន÷ ណែរនាំដល់កងកម្លាំង ចូលរួមគោរពច្បាប់ចរាចរណ៍ និងជៀសឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា
ការពង្រឹងវេនប្រចាំបញ្ជាប្រចាំថ្ងៃ
រំលឹកអំពីការការពាររក្សាសន្តិសុខ សុវត្ថិភាព ទូទាំងខេត្តអោយបានល្អប្រសើរការធ្វើអនាម័យ ទាំងក្នុង និងក្រៅបរិវេណ ស្នងការដ្ឋាននគរបាលខេត្ត ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱដឹងថា ÷ ជាក់ស្ដែង នៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២:៣១ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ាក់
ខ្លង បានបង្ក្រាបករណីជួញដូររក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចស្ពានថ្ម ភូមិ ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ឃាត់ខ្លួនបានជនសង្ស័យ ១នាក់ដែលមាន ឈ្មោះ ស៊ុប សឿន ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិល្វាត្នោត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស់ ខេត្តតាកែវ ។
ក្នុងប្រតិបត្តិការនោះសមត្ថកិច្ច ដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមព៌ណសថ្លាសង្ស័យសារធាតុញៀនចំនួន ២ កញ្ចប់ធំ ៩ កំណាត់ទុយោ លុយខ្មែរ ៨៩.៥០០រៀល លុយបាត ៥៦០បាត ដែកឆាប ចំនួន ១ដើម ទូរស័ព្ទ ១គ្រឿង សម្ភារ:វិចខ្ចប់ នឹងជក់មួយចំនួន ។
បច្ចុប្បន្នកម្លាំងជំនាញយើង កសាងសំណុំរឿងបញ្ជូនទៅផែនការងារប្រឆាំងគ្រឿងញៀនចាត់ការបន្តតាមនីតិវិធីច្បាប់ ។
Post a Comment