បច្ច័យ ៨១៦៨ ដុល្លារ សហរដ្ឋអាមេរិក បានមកពីដង្ហែបុណ្យអង្គឋិនទានសាមគ្គី យកទៅកសាងក្នុងវត្តគិរីធម្មបាលកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ



ខ្មែររីវីញូវ_khmerrevinews

(Telegram ) 0718122225.!!

ដោយ លោកម៉ែនច័ន្ទ ដារ៉ា


ខេត្តបន្ទាយមានជ័យ ៖ បច្ច័យ ៨១៦៨ ដុល្លារ សហរដ្ឋអាមេរិក បានមកពីដង្ហែបុណ្យអង្គឋិនទានសាមគ្គី យកទៅកសាងក្នុងវត្តគិរីធម្មបាលកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ 


បច្ច័យ ៨១៦៨ ដុល្លារ សហរដ្ឋអាមេរិក បានមកពីដង្ហែអង្គឋិនទានសាមគ្គី របស់ពុទ្ធបរិស័ទ ដែលផ្ដើមបុណ្យដោយ៖

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ និងលោកជំទាវ លាង ថាវី ព្រមទាំងបុត្រ និងសហការី ទីបញ្ជាការទិសទី១ បន្ទាយមានជ័យ។ 

-លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា និងលោកជំទាវ អូន ស្រីពៅ ព្រមទាំងបុត្រ និងសហការីការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ។

-លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ និងលោកជំទាវ ព្រមទាំងបុត្រ និងសហការី ចំណុះ អោយអង្គភាពកងពលតូចថ្មើរជើងលេខ៥១។ 

-លោកឧត្តមសេនីយ៍ត្រី ជីម ប៊ុនអាន និងលោកជំទាវ ព្រមទាំងបុត្រ និងសហការី ចំណុះអោយអង្គភាពតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ។

-លោកវរសេនីយ៍ទោ រឿង សារិទ្ធ និងលោកស្រី ព្រមទាំងបុត្រ និងសហការី ចំណុះ អោយរអង្គភាពកងការពារព្រំដែនគោក លេខ៥០៣។

-លោកវរសេនីយ៍ទោ ទី គឺ និងលោកស្រី ព្រមទាំងបុត្រ និងសហការី ក្រុមប្រតិបត្តិការ នាយកដ្ឋានស្រាវជ្រាវចារកិច្ច ប្រចាំខេត្តបន្ទាយមានជ័យ។

-លោកប្រធាន-អនុប្រធាន និងសមាជិកក្រុមបេះដូងតែមួយទាំងអស់ ព្រម​ទាំង​ពុទ្ធបរិស័ទ​ជិតឆ្ងាយ បានមូលមតិគ្នា ជាឯកច្ឆ័ន្ធ ប្រារព្ធធ្វើពិធីបុណ្យ កឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ក្នុងព័ទ្ធសីមាក្នុង វត្តគិរីធម្មបាលកងវ៉ា ស្ថិតនៅ ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន​ជ័យ ទៅតាមប្រពៃណីព្រះពុទ្ធសាសនា។​ 


ថ្ងៃសៅរ៍​ ១៣​កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

















Powered by Blogger.