អាវុធហត្ថខេត្ដបាត់ដំបង ចាប់ខ្លួនជនសង្ស័យចំនួន០២នាក់ ដកហូតវត្ថុតាងគ្រឿងញៀន ១០គីឡូជាង
ខ្មែររីវីញូវ_khmerrevinews
(Telegram ) 0718122225.!!
(ដោយ លោកម៉ែនច័ន្ទ ដារ៉ា)
យោងតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង១៨ :១៥នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក រ៉ុង ប៉ុក មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ បង្ក្រាបបទល្មេីស លោកវរសេនីយ៍ទោ ជា តារា នាយសេនាធិការរង និងលោកវរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ បង្រ្កាបបទល្មើស ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តបាត់ដំបង បានចុះបង្រ្កាបករណី ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ចំណុចស្ពានត្រស់ ស្ថិតនៅភូមិ វាលទ្រា ឃុំ អូរតាគី ស្រុកថ្មគោល ខេត្ត បាត់ដំបង បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់
១,ឈ្មោះ ប៊ូ សុផាត ហៅ ហ៊ុល ភេទ ប្រុស អាយុ ៦៣ ឆ្នាំ មុខរបរ គ្មាន ទីលំនៅភូមិ អូរតាគាំ១ សង្កាត់ ទួលតាឯក ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ។
២,ឈ្មោះ លី ធារិទ្ឋ ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ គ្មាន ទីលំនៅភូមិ កងវ៉ា សង្កាត់ កំពង់ស្វាយ ក្រុង សិរីសោភ័ណ្ឌ ខេត្ត បន្ទាយមានជ័យ ។
ដកហូតវត្ថុតាង ៖
-គ្រឿងញៀនប្រភេទ(ម៉ាទឹកកកICE) ចំនួន ២៥ កញ្ចប់ ទម្ងន់ ១០,៣៣៤.៦០ ក្រាម ។
-រថយន្ត ០១ គ្រឿង ។
-ទូរស័ព្ទដៃ ០២ គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាងកំពុងចាត់ការតាមនីតិវិធី ផងដែរ ។
Post a Comment