នគរបាលក្រុងប៉ោយប៉ែត ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់អ្នកដំណើរ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណ: ,!!

សូមប្រិយមិត្តតាមដាន គេហទំព័រ ខ្មែររីវីញូវ

http://www.khmerrevinews.com

(Tel : 071 8122225,Telegram )

====

បន្ទាយមានជ័យ: អនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលគ្រប់ក្រុង-ស្រុក ត្រូវទប់ស្កាត់បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ពិសេសត្រូវធ្វើយ៉ាងណាឲ្យអត្រាគ្រោះថ្នាក់ចរាចរណ៍ មានកម្រិតទាបបំផុត។


នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការនគរបាលក្រុងប៉ោយប៉ែត បានចាត់តាំងលោកវរសេនីយត្រី ស៉ិន ដូនី នាយផ្នែកសណ្តាប់ធ្នាប់ក្រុង ដឹកនាំកម្លាំង ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់នៅតាមទីប្រជុំជន ដងផ្លូវសាធារណ: ជុំវិញផ្សារត្រី។


ទន្ទឹមគ្នានោះ កម្លាំងនគរបាលជំនាញក៏បានធ្វើការអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ដល់ពលរដ្ឋអ្នកដំណើរ បើកបរម៉ូតូ រថយន្ត បង្កើនការយល់ដឹង ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ។ ក្រៅពីនេះក៏បានចុះជួយសម្រួលចរាចរណ៍ជូនសិស្សតាមសាលារៀនផងដែរ៕






















Powered by Blogger.