កម្មវិធី ពិនិត្យព្យាបាលជំងឺចែកថ្នាំដោយឥតគិតថ្លៃនិងជូនអំណោយប្រជាពលរដ្ឋចំនួន ៥០០ គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ
(ដោយ លោក ម៉ែនច័ន្ទដារ៉ា)
បន្ទាយមានជ័យ៖ លោក លី សុវណ្ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តបជ តំណាង ឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីភាព ក្នុងកម្មវិធី ពិនិត្យព្យាបាលជំងឺចែកថ្នាំដោយឥតគិតថ្លៃនិងជូនអំណោយប្រជាពលរដ្ឋចំនួន ៥០០ គ្រួសារក្នុង ខេត្តបន្ទាយមានជ័យ កម្មវិធីនេះរៀបចំដោយ មន្ទីរពេទ្យ ជោរៃ ភ្នំពេញ ដោយមានការអញ្ជើញចូលរួម លោកលោកស្រីប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត លោកប្រធានមន្ទីរពេទ្យ បង្អែក សិរីសោភ័ណ លោកប្រធានក្រុមប្រឹក្សា ក្រុងសេរីសោភ័ណ លោក ស្រេង សុផល អភិបាលក្រុងសេរីសោភ័ណ និងប្រជាពលរដ្ឋមកពិនិត្យជំងឺ សរុបចំនួន៥៥០នាក់
កម្មវិធីនេះធ្វើនៅបរិវេណ មន្ទីរពេទ្យ បង្អែក សិរីសោភ័ណ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ព្រឹកថ្ងៃសៅរ៍ ៩ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៧
បន្ទាយមានជ័យថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៣។
Post a Comment