នគរបាល ក្រុងសិរិសោភ័ណ ឃាត់ខ្លួនជនសង្ស័យ បំរុងដកកាំបិត កាប់ ជនរងគ្រោះ ក្រោយជនរងគ្រោះបានរត់គេច ខ្លួនឲ្យសមត្ថកិច្ចជួយអន្តរាគមន៍


( ដោយ ; លោក ម៉ែនច័ន្ទដារ៉ា )

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី ២០ខែ កញ្ញា ឆ្នាំ ២០២៣ នៅម៉ោង , ១០:០០នាទី  ឈ្មោះ ម៉ាន់ វណ្ណី ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិ ទឹកថ្លា សង្កាត់ ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ  បាន មកប្តឹង នៅ អធិការដ្ឋាន នគរបាលក្រុងសិរិសោភ័ណ ថា : កាលនៅយប់ទី១៩ ខែកញ្ញា ឆ្នាំ ២០២៣ ម៉ោង២២:០០នាទី ខ្លួនបានជិះម៉ូតូចេញពីផ្ទះទៅយកឈ្មោះ សក្ដ័ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា នៅហាងស៊ុបរស់ជាតិពីរ ផ្លូវលេខពីរ ស្ថិតនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ។

     ពេលទៅដល់មុខហាងមានមនុស្ស ២នាក់បាន ជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ឆ្នាំ២០១៩ មកឈប់ពីមុខខ្ញុំ បំរុងដកកាំបិត ពីម៉ូតូកាប់ខ្ញុំ តែខ្ញុំបានរត់គេច ចូលក្នុងហាងផុត។

      ក្រោយមកពួកវា បានឡើងម៉ូតូជិះទៅវិញ ក្នុង ចំណោមពួកវាទាំង ២នាក់ ខ្ញុំស្គាល់ម្នាក់ឈ្មោះ ប៉ាវ ភេទប្រុស អាយុ ១៨ឆ្នាំផ្ទះនៅផ្លូវប៉ារ៉ែត ភូមិសូភី សង្កាត់កំពង់ស្វាយ។

 ពេលពួកវាទាំង ២នាក់ជិះម៉ូតូចេញទៅផុត ខ្ញុំហៅឈ្មោះ សក្ដ័ ឡើងជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។

      ពេលទៅដល់ផ្ទះ ស្រាប់តែឃើញទ្វារកញ្ចក់ផ្ទះបែកជាច្រើនកន្លែង 

ក្រោយទទួលបណ្ដឹង យើងបានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២១ ខែឆ្នាំដ៏ដែលវេលាម៉ោង១១ និង៤០នាទី ទើបកម្លាំងសមត្ថកិច្ច យើងរកឃើញ ជនសង្ស័យនៅកន្លែងជាងជួសជុលរថយន្ដ ផ្លូវលេខ១ ស្ថិតក្នុងភូមិ ភ្នំកន្ទួត សង្កាត់កំពង់ស្វាយ និងបាននាំជនសង្ស័យខាងលើ មកសាកសួរនៅអធិការដ្ឋាននគរបាលក្រុង។

       ឆ្លងតាមចំលើយ របស់ឈ្មោះ ដុំ ប៉ាវ បានសារភាពថា ខ្លួនពិតជាបានចូលរួមធ្វើសកម្មភាព រួមជាមួយបក្សពួក ៣នាក់ទៀតមានឈ្មោះដូចខាងក្រោម៖



   ១/ឈ្មោះរស់ រិទ្ធធា ហៅម៉ី ភេទប្រុស អាយុ២១ឆ្នាំ(អ្នកចុះកាប់)។

  ២/ឈ្មោះម៉ាន់ សីហា ហៅ(ហា) ភេទប្រុស អាយុ២១ឆ្នាំ(អ្នកចុះកាប់)

  ៣/ឈ្មោះ រស់ រឹទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ  (អ្នកបើកម៉ូតូ)។

  តាមចំលើយរបស់ឈ្មោះ ដុំ ប៉ាវ យើងបានបន្តនាំខ្លួនបក្សពួកទាំង ៣នាក់ដូចមានឈ្មោះខាងលើ យកមកសួរនាំនៅអធិការដ្ឋាន។

     ក្នុងពេលសាក សួរជន សង្ស័យទាំ៤នាក់ ខាងលើបាន ឆ្លើយសារភាពថា , ពួកគេពិតជាបានទៅ កាប់ទ្វារផ្ទះជនរងគ្រោះពិតប្រាកដមែន។ 

ក្រោយសាកសួរួច សមត្ថកិច្ច ឃាត់ខ្លួន ដើម្បីអនុវត្តនីតិវិធីច្បាប់បន្តរផងដែរ ៕










Powered by Blogger.