ស្រវឹងស្រា បែកគំនិតបំផ្លាញទ្រព្យសម្បត្តិគេ ត្រូវសមត្ថិកិច្ចចាប់ខ្លួន
(ដោយ លោកសំរិទ្ធ ភារុន)
កោះកុង÷ កាលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យ ប៉ុស្តិ៍នគរបាលដងទង់ និងប៉ុស្តិ៍នគរបាលស្ទឹងវែង បានទទួលពាក្យបណ្ដឹងករណីកាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយជនមិនស្គាល់មុខ ។
ក្រោយពីបានទទួលបណ្ដឹងកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុង បានសហការជាមួយកម្លាំងប៉ុស្តិ៍ទាំង៣ ស្រាវជ្រាវរហូតកំណត់មុខសញ្ញាជនសង្ស័យ និងឃាត់ខ្លួនបានចំនួន ០៣ នាក់រួមមាន៖
១-ឈ្មោះ ចិត្រ សុខត្រា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង
(ជាអ្នកធ្វើសកម្មភាពកាប់រថយន្តទាំងពីរ)។
២-ឈ្មោះ សៅ ប៉ូលីន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង
(ជាអ្នកធ្វើសកម្មភាពកាប់ម៉ូតូចំនួនពីរគ្រឿង)។
៣-ឈ្មោះ គង់ សុវណ្ណរាជ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ ០២ សង្កាត់ដងទង់(ជាអ្នកបើកម៉ូតូ និងជាអ្នកផ្ដើមគំនិត)។
ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យទាំងបីបានយកកាំបិតផ្គាក់យកទៅបោះចោលនៅក្នុងសមុទ្រ ។
វត្ថុតាងដកហូតបានរួមមាន÷ ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅចំនួន ០១ គ្រឿង។
មូលហេតុគឺស្រវឹងស្រា
ករណីនេះកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌកំពុងបំពេញសុំនុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីបន្តនីតិវិធី ។
Post a Comment