ការប្រឡងប្រជែងស្មូតកំណាព្យ តែងនិពន្ធ និងអំណាន “សីមាបព៌តសមុទ្រមេឃា” ដេីម្បីអបអរសាទរទិវាជាតិអំណានលេីកទី១០ និងបុណ្យសមុទ្រលេីកទី១២ ឆ្នាំ២០២៥ នៅខេត្តកោះកុង

(ដោយ សំរិទ្ធិ ភារុន )

( កោះកុង ) លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង បានអញ្ជើញជាអធិបតី អបអរសាទរម្ចាស់ជ័យលាភីទាំង ៩រូប ទទួលបានចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ការប្រឡងប្រជែងស្មូតកំណាព្យ តែងនិពន្ធ និងអំណាន "សីមាបព៌តសមុទ្រមេឃា" ដេីម្បីអបអរសាទរទិវាជាតិអំណានលេីកទី១០ និងបុណ្យសមុទ្រលេីកទី១២ ឆ្នាំ២០២៥ នៅខេត្តកោះកុង។

នៅឆ្នេរប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។


នៅក្នុងពិធីមានការអញ្ជើញ ចូលរួមពីសំណាក់

លោកអនុប្រធានមន្ទីរអប់រំ អភិបាលស្រុក អស់លោក លោកស្រី តាមមន្ទី ស្ថាប័ន អង្គភាព ជាច្រើនរូប កងកម្លាំងទាំងបី យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជា លោកគ្រូអ្នកគ្រូ គណៈកម្មការទាំងបីវិញ្ញាសា សិស្សានុសិស្សនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ 


កម្មវិធីនេះធ្វើឡើងដើម្បីបណ្ដុះគំនិតឲ្យកុមារសិស្សានុសិស្សនិងពលរដ្ឋទូទៅ មានទម្លាប់អាន ព្រោះការអានបានផ្ដល់ អត្ថប្រយោជន៍យ៉ាងច្រើនមហាសាល ចេះចាំពាក្យពេចន៍ថ្មីៗល្អៗ ទទួលបានចំណេះដឹងនិងគំនិតថ្មីៗពីការអាន ធ្វើឱ្យយើងមិនងាយភ្លេចនឹងចងចាំ នៅពាក្យពេន៍នៃតួអក្សរ។ ម្យ៉ាងវិញទៀតដើម្បីឲ្យកុមារ និងយុវជនងាកចេញពីអំពើអបាយមុខផ្សេងៗ ការប្រើប្រាស់ស្មាតហ្វូន ហួសដែនកំណត់ ដែលមិនបានផ្ដល់ផលប្រយោជន៍ នឹងធ្វើឲ្យញៀន ធ្វើឲ្យខាតបង់ទាំងប្រាក់កាស និងពេលវេលារៀនសូត្រ ។ 


ពិសេសជាងនេះដើម្បីអបអរសាទរ ទិវាអំណានជាតិលើកទី១០ ឆ្នាំ ២០២៥ និងដើម្បីផ្សព្វផ្សាយអំពីបរិស្ថាន ពីជីវភាពនៃការរស់នៅ រួមទាំងផ្សព្វផ្សាយវិស័យទេសចរណ៍ របស់របស់ខេត្តដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ក្នុងឱកាសដែលខេត្តកោះកុងនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំពិធីបុណ្យសមុទ្រលើកទី១២ ក្នុងឆ្នាំនេះ។ 


គួរបញ្ជាក់ថា ក្នុងកម្មពិធីនេះមាន មានការដាក់តាំង

ពិពណ៌សៀវភៅយ៉ាងសំបូរបែប ការសម្ដែងរបាំនិងសម្ដែងក្បាច់គុណតៃក្វាន់ដូ ជូនអង្គពិធីបានទស្សនាដើម្បីបង្ករបរិយាកាស សប្បាយរីករាយ ។ 


ចំពោះបេក្ខជនដែលទទួលបានជ័យភី ទឹកមុខ

ពោពេញដោយក្ដី សប្បាយរីករាយ ដោយទទួលបានការទទួលស្គាល់ ពីថ្នាក់ដឹកនាំ មានទាំងលិខិតសរសើរពានរង្វាន់ ដែលធ្វើឲ្យគ្រួសារកាន់តែមានមោទនភាពចំពោះខ្លួន។ 


ចំពោះលទ្ធផលនៃការប្រឡងក្នុងពេលនេះ ប្រកបដោយភាពយុត្តិធម៌ អ្នកចេះគឺជាប់ ដោយមានការដាក់ពិន្ទុ ពិនិត្យវិច័យ យ៉ាងសុក្រិតត្រឹមត្រូវ 

ឥតលំអៀង ទាំងវិញ្ញាសា ការតែងនិពន្ធ ស្មូតកំណាព្យ និងអំណាន ។ 


ចំពោះបេក្ខជន ជ័យលាភីមានដូចខាងក្រោម:

ផ្នែកអានអត្ថបទ

- ជ័យលាភីលេខ១ ឈ្មោះ ទៀប សូនីកា ភេទស្រី មកពីស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ 


ផ្នែកស្មូតកំណាព្យ

- ជ័យលាភីលេខ១ ឈ្មោះ តុលា អ៉ីនធុភា ភេទស្រី មកពីស្រុកបូទុមសាគរ ខេត្តកោះកុង។


ផ្នែកតែងនិពន្ធ

- ជ័យលាភីលេខ១ ព្រះភិក្ខុសង្ឃ គេង សុជា ភេទប្រុស និមន្ដមកពីរាជធានីភ្នំពេញ។


រង្វាន់ជ័យលាភី

- ជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ចំនួន ៤០០,០០០ រៀល លិខិតសរសើរ និងពាន

- ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ចំនួន ២៥០,០០០ រៀល និងលិខិតសរសើរ 

- ជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់ចំនួន ២០០,០០០ រៀល និងលិខិតសរសើរ ។ 


ជាចុងបញ្ចប់នៅកម្មវិធី លោកជំទាវអភិបាលខេត្ត

នៃគណៈអភិបាលខេត្តកោះកុង បានថ្លែងអំណរគុណដល់មន្ទីអប់រំយុវជននិងកីឡា លោកលោកស្រីជាប្រធានគណៈកម្មការគណៈកម្មការអ្នកពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នាយ៉ាងល្អ។បង្កើតកម្មវិធីនេះឡើង។ប្រកបដោយភាពល្អប្រសើរ ។

ព្រមទាំងបានកោតសរសើរ ដល់បេក្ខជនដែលបានខិតខំប្រឹងប្រែងអស់ ពីសមត្ថភាពដើម្បីទទួលបាន ជ័យលាភីក្នុងពេលនេះ នេះជាកិត្តិយសខ្លួនឯង គ្រួសារ សាលារៀននិងសហគមន៍ផង។ 


លោកជំទាវបានបន្តថា÷ សូមឱ្យអ្នកដែលជាប់ជ័យលាភី បន្តរៀនសូត្រ សិក្សាក្រេបយកចំណេះដឹងបន្ថែមដើម្បីពង្រឹងខ្លួន ឲ្យកាន់តែខ្លាំងជាងនេះ 

បន្តទៀត ដើម្បីជាធនធានមនុស្សរបស់សង្គមជាតិ។ 


ដោយឡែកបេក្ខជនដែល មិនបានជាប់ជ័យលាភី នៅមានឱកាសក្រោយទៀត កុំបាក់ទឹកចិត្ត 

កុំអស់សង្ឃឹម ចាប់ពីពេលនេះ ត្រូវតែពង្រឹងខិតខំរៀនសូត្របន្ថែម ឱកាសក្រោយ យើងអាចចូលរួមប្រលងប្រជែងដណ្ដើមយកជ័យជំនះ បានជ័យលាភីដូចគេដែរ ៕













Powered by Blogger.