អគ្គនាយកដ្ឋានគយ និង រដ្ឋាករ កម្ពុជា (អគរ) មានកិត្តិយស សូមជម្រាបជូន


អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) មានកិត្តិយសសូមជម្រាបជូនដល់លោក លោកស្រី អ្នកនាងកញ្ញា ដែលជាធុរជនពាក់ព័ន្ធទាំងអស់ឱ្យបានជ្រាបថា ដើម្បីពង្រឹងប្រសិទ្ធភាពការងារចុះបញ្ជីធុរជន ស្របតាមគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ពន្លឿននីតិវិធីចុះបញ្ជីធុរជន ក៏ដូចជាកាត់បន្ថយការប្រើប្រាស់ឯកសារទម្រង់ក្រដាស អគរ សម្រេចដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងភាពជឿជាក់លើធុរជន ជំនាន់ថ្មី (Trader Credibility Management System – TCMS 4.0) ក្នុងទម្រង់អេឡិចត្រូនិក(Online) តាមរយៈអាសយដ្ឋាន https://rm.customs.gov.kh/TCMS ដោយការបំពេញនិងភ្ជាប់ឯកសារចាំបាច់នានា ត្រូវអនុវត្តស្របតាមសេចក្តីណែនាំរបស់ អគរ ស្តីពីនីតិវិធីនៃកិច្ចដំណើរការស្នើសុំចុះបញ្ជីធុរជនក្នុងទម្រង់អេឡិចត្រូនិកតាមប្រព័ន្ធគ្រប់គ្រងភាពជឿជាក់លើធុរជន(TCMS)។


អាស្រ័យហេតុនេះ សូមលោក លោកស្រី អ្នកនាងកញ្ញា ជាម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ។



Powered by Blogger.