ឃាត់ខ្លួនជនសង្ស័យម្នាក់លួចម៉ូតូមួយគ្រឿងបញ្ជូនទៅតុលាការ

ខេត្តបន្ទាយមានជ័យ : ឃាត់ខ្លួនជនសង្ស័យម្នាក់លួចម៉ូតូមួយគ្រឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០២ ខែ ធ្នូ ឆ្នាំ២០២៤


លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា៖ ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ភិន ភីន (វី) ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅមិនពិតប្រាកដ នៅថ្ងៃទីធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ម៉ាកហុងដាឃ្លិក ពណ៌ក្រហម ស្លាកលេខ ចំនួន០១គ្រឿង នៅវេលាម៉ោង០៤និង០០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចកាស៊ីណូនាគទិព្វនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាក់ថា៖ ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូភ្លាមៗនោះ សន្តិសុខកាស៊ីណូ បានរាយការណ៍ជូនកម្លាំងកងរាជអាវុធហត្ថ លោកបានដឹកនាំកម្លាំងចុះដល់ទីតាំង និងស្រាវជ្រាវបានឃាត់ខ្លួនជនសង្ស័យ និងដកហូតម៉ូតូបានមកវិញ ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូពិតប្រាកដមែន។

 

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់។ ចំណែកម៉ូតូត្រូវបានរក្សាទុកនៅមូលដ្ឋានកងរាជាអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីប្រគល់ជូនម្ចាស់វិញ៕


Powered by Blogger.