ដោយអនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការ នៃ ស្នងការដ្ឋាននគរបាល ខេត្ត្តបន្ទាយ មានជ័យ បានឲ្យ កម្លាំងនគរបាល ទូ ទាំងខេត្ត ត្រូវពង្រឹង ការទប់ស្កាត់បទល្មើស

ក្រុងប៉ោយប៉ែត ៖ នៅថ្ងៃពុធ ១១ រោច ខែ អាសាឍ ឆ្នាំរោង ឆស័ក.ពស២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែ កក្តដា ឆ្នាំ២០២៤ វេលាម៉ោង ១២ និង ៣០នាទី បើតាមការឲ្យដឹងពី , កំលាំងជំនាញ ព្រហ្មទណ្ឌក្រុងប៉ោយប៉ែត នឹងកំលាំប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល បានចុះល្បាត ពួនស្ទាក់ ដើម្បីបង្កា និងបង្ក្រាបបទលើសផ្សេងៗ ក្នុងភូមិសាស្រ្តសង្កាត់ផ្សារកណ្តាល។


ពេលមក ដល់ចំណុចម្តុំរោងចក្រសានកូ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួន ក្រុមក្មេងទំនើងចំនួន០៦នាក់ ដោយមានដាវ ០១ដើម ទុកសំរាប់ចាំធ្វើសកម្មភាពលើគូរភាគីម្ខាងទៀតដែលមានជំលោះពីថ្ងៃមុន តែមិនទាន់បានធ្វើសកម្មភាពនៅឡើយទេ។

ក្មេងទំនើងនោះមានឈ្មោះ ដូចខាងក្រោមៈ

១.ឈ្មោះ ហួត ចាន់ណារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សាតកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន(អ្នករក្សាដាវទុកសម្រាប់ប្រហារ) លទ្ធផលស្វែងរកសារធាតុញៀនអវិជ្ជមាន ។

២.ឈ្មោះស៊ិន ប៊ុនថេត ភេទប្រុស អាយុ១៧ឆ្នាំ បច្ចប្បន្នរស់នៅសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ជាបក្ខពួក)លទ្ធផលស្វែងរកសារធាតុញៀនអវិជ្ជមាន។

៣.ឈ្មោះ ជា សារិន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ(បក្ខពួក)លទ្ធផលស្វែងរកសាធាតុញៀនអវិជ្ជមានជាកាប់ម៉ូតូរបស់ជនរងគ្រោះនៅមុខមុី ហិនកាលពីយប់ថ្ងៃទី២៥/0៧/២០២៤ បណ្តាលអោយខួចខាតម៉ូតូចំនួនមួយគ្រឿងនឹងធ្លាប់ធ្វើសកម្មភាពកាប់ចំនួន៣ដងមកនៅដីថ្មី។


៤.ឈ្មោះ សល់ សាន់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លទ្ធផលធ្វើតេស្តស្វែងរកសារធាតុញៀនវិជ្ជមាន(+) (បក្ខពួក) ។


៥.ឈ្មោះ ដុះ ដាវីត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លទ្ធផលស្វែង 

រកសារធាតុញៀនវិជ្ជមាន(+) (បក្ខពួក)

៦.ឈ្មោះ យ៉ាត់ ឆៃយ៉េន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសុខសាន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(បក្ខពួក)លទ្ធផលស្វែងរកសារធាតុញៀនអវិជ្ជមាន ។

_បញ្ជាក់ មុនពេលកើតហេតុឈ្មោះ ហួត ចាន់ណារ៉ា នឹងបក្ខពួក បានអង្គុយផឹកស្រាមានគ្នាចំនួន៥/៦នាក់ ពេលពួកខ្លួនផឹកចប់ប្រហែលរយះពេល២ម៉ោងទើបបក្ខពួកមួយក្រុមទៀតមកកាប់ម៉ូតូរបស់ម្ចាស់តូបតែម្តង។ នឹងកន្លងមកក្រុមនោះធ្លាប់ជិះម៉ូតូ៣ទៅ៤ម៉ូតូបានស្រែកថាអញ អូរអំបិល បើខ្លាំងចេញមកកាប់គ្នា ពេលនោះពួកខ្ញុំកំពុងតែផឹកនៅទីនោះដែល។

១/តាមចម្លើយសារភាពពីឈ្មោះ ហួត ចាន់ណារ៉ាថា បានយកដាវលាក់ទុកក្នុងគុម្ពស្មៅក្រោមព្រះភូមិ ដើម្បីចាំកាប់ក្រុមម្ខាងទៀតដែលកាប់ម៉ូតូកាលពីថ្ងៃទី២៩កន្លងមក ។

២/តាមចម្លើយសារភាពពីឈ្មោះ ជា សារិន បានសារភាពថាគេបានធ្វើសកម្មភាពកាប់ម៉ូតូគេកាលពីថ្ងៃទី ២៥.០៧.២០២៤ នៅចំណុចមុខហាងមីហឹរ នៅវេលាម៉ោង៣នឹង៥៥នាទីយប់។ 

បក្ខពួកមានគ្នាបីនាក់រួមទាំងខ្លួន ចំណែកពីរនាក់ខ្លួនមិនស្គាល់ឈ្មោះគាត់នោះទេ តែដឹងថាគាត់ម្នាក់នៅស្វាយ ម្នាក់នៅផ្សារកណ្ដាល។

_រឿងហេតុកាលពីរកាប់ម៉ូតូកាលពីថ្ងៃទី២៥.០៧.២០២៤ ប្រហែលម៉ោង២៣នឹង១០នាទី ពួកខ្លួនបាននាំគ្នាដើរលេងនៅម្ដុំចុងស្រល់មានគ្នាបួននាក់ម៉ូតូពីរគ្រឿងលុះប្រហែលម៉ោង០០នឹង៥នាទីពួកខ្លួនបាននាំគ្នាត្រឡប់មកផ្ទះនៅភូមិផ្សារកណ្ដាលវិញពេលនោះខ្លួនជិះម៉ូតូមួយគ្រឿងមានគ្នាបីនាក់ រូបខ្លួនអង្គុយកណ្ដាលហើយកាន់កាំបិតខ្វែវមួយដើម និងគ្នារបស់ខ្លួនម្នាក់ទៀត ដែលមិនស្គាល់ឈ្មោះកាន់កាំបិតខ្វែវមួយដើមដែរ លុះពេលដែលពួកខ្លួនជិះម៉ូតូដល់ចំណុចស្តង់តែងួនភូមិគីឡូលេខ៤ បានជួបនឹងជនរងគ្រោះមានគ្នាបួននាក់ស្រីជិះម៉ូតូ ២ គ្រឿងនៅពីរខាងមុខស្រាប់តែគ្នាខ្ញុំអ្នកអង្គុយពីក្រោយបានស្រែកថា កាប់វាទៅពេលនោះពួកក្រុមជនរងគ្រោះបានឃើញពួកខ្ញុំមានកាំបិតក៏នាំគ្នាជិះម៉ូតូរត់ទៅពេលភ្លាមនោះពួកខ្ញុំក៏បានដេញតាមពីក្រោយ រហូតដល់ចំណុចកើតហេតុមុខមីហឹរពួកខ្ញុំបានដេញទាន់បានកាប់ទៅលើម៉ូតូជនរងគ្រោះប្រហែល៥កាំបិតនិងពួកគ្នាខ្ញុំក៏បានកាប់ដែរតែមិនដឹងថាកាប់បានប៉ុន្មានកាំបិតនោះទេ រីឯជនរងគ្រោះក៏បានរត់គេចខ្លួនបាត់ទៅ។


_បញ្ចាក់: ឈ្មោះ ជា សារិន ពីមុនខ្ញុំធ្លាប់កាប់គេ៣ករណីនៅចំណុចដីថ្មី។


 ជនសង្ស័យទាំង៦នាក់ នេៈជាមុខសញ្ញាក្មេងទំនើងតែតែង ធ្វើសកម្មភាពកាប់ លើម៉ូតូរបស់ដទៃយ៉ាងសកម្ម នៅក្នុងភូមិសាស្រ្តដង្កាត់ផ្សាកណ្តាល។

  ជំនាញស្នើរសុំឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ដើម្បីកសាងសំណុំរឿងបញ្ជូនតា

មនីតិវិធី ច្បាប់ផងដែរ ។

















Powered by Blogger.