សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យប្រគល់ផ្ទះមួយខ្នងជូនប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយគ្រោះអគ្គីភ័យ

បន្ទាយមានជ័យ÷នៅព្រឹកថ្ងៃទី០១​ ខែមិថុនា​ ឆ្នាំ​២០២៤​នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ​ បានអញ្ជេីញប្រគល់ផ្ទះមួយជូនលោក ស៊ុក អ៉ឹម អាយុ៦៥ឆ្នាំ និងភរិយា​ រស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលរងគ្រោះ ដោយសារអគ្គីភ័យ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ។

ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីអស់លោកលោកស្រីជាសមាជិកសមាជិកានៃសាខាកាកបាទក្រហមលោកស្រេងសុផល អភិបាលក្រុងសិរីសោភ័ណ លោកចៅសង្កាត់លោកមេភូមិនិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមនិងយុវជនកាកបាទក្រហប្រជាពលរដ្ឋជាច្រើនរូបផងដែរ។


ផ្ទះមនុស្សធម៌លេខរៀងទី១៣ នេះត្រូវបាននេះត្រូវបានសម្ពោធនិងប្រគល់ជូនគ្រួសារឈ្មោះ ស៊ុក អ៊ឹម ភេទប្រុស អាយុ៦៥ ឆ្នាំ និងមានបន្ទុកគ្រួសារចំនួន៦នាក់ ស្រី៣នាក់ រស់នៅក្នុងភូមិ តារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ សូមបញ្ជាក់ថាផ្ទះគ្រួសារគាត់ ពីមុនបានរងគ្រោះដោយអគ្គិភ័យ កាលពីថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ។ 


ដោយមើលឃើញពីការលំបាកនិងគ្មានជម្រក ស្នាក់នៅផងនិងជាគ្រួសារក្រីក្រផងទើបឯកឧត្តមប្រធានបានសម្រេចអោយក្រុមប្រតិបត្តិសាខា សាងសង់ផ្ទះ និងមានថវិកាបរិភាគពីក្រុមគ្រួសារសាច់ញ្ញាតិម្ចាស់ផ្ទះមួយចំនួនផងដែរ។ ផ្ទះមនុស្សធម៌ នេះសាងសង់ពីដែក ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី មានទំហំបណ្តោយ៦ម៉ែត្រ ទទឹង៤ម៉ែត្រ កម្ពស់៣,៨០ម៉ែត្រ សង់ផ្ទាល់ដី បាតចាក់សាប ប្រភេទផ្ទះតៀម។ 


នាឱកាសសម្ភោធផ្ទះមនុស្សធម៌នេះដែរសាខាបាននាំមកនូវសម្ភារៈមួយចំនួនសម្រាប់ម្ចាស់ផ្ទះរួមមាន÷អង្ករ៥០គីឡូក្រាម, មី១កេស, ត្រីខ១ យួរ ,ទឹកត្រី១យួរ,ទឹកសុទ្ធ២យួរ,ធុងទឹក៦០លីត្រ១, ឆ្នាំង២,ចានបាយ៥, ស្លាបព្រា៥,កន្ទេលជ័រ២,មុង១, ភួយ១, សារុង១, ក្រមា១,។ 

និងសម្ភារៈកំដរដៃសម្រាប់ យាយ តាចូលរួមក្នុងពិធី២០នាក់ទទួលបាន÷ ក្រមាមាននិម្មិត្តសញ្ញកាកបាទក្រហមកម្ពុជា១,ទឹកក្រូចលឿង២ដប, ទឹកក្រូចប៊ិក១ដប, ទឹកផ្លែឈើ២កំប៉ុង, ទឹកសុទ្ធ១ដប, ស្ករស១ថង់ ,សាប៊ូម្សៅ២ថង់តូច, ទឹកស៊ីអ៊ីវ១ដប,ផងដែរ ៕








Powered by Blogger.