លោកជំទាវ វិជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំពង្រឹងសេវាមូលដ្ឋានសុខាភិបាល
បន្ទាយមានជ័យ៖ លោកជំទាវ វិជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់
បើកកិច្ចប្រជុំពង្រឹងសេវាមូលដ្ឋានសុខាភិបាល ថ្នាក់មណ្ឌលសុខភាពនិងការផ្សព្វផ្សាយអប់រំគ្រាប់ខណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋមនៅខេត្តបន្ទាយមានជ័យ។
ដោយមានការអញ្ជើញចូលរួម លោកស្រី រស់ សុផានីអភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ
លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោកលោកស្រីអនុប្រធានមន្ទីរ ប្រធានការិយាការិយាល័យ អនុប្រធានការិយាល័យ ប្រធានមណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាពជាង 100 នាក់បានចូលរួមផងដែរ។
នៅ ព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនិងថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៤។
_( អត្ថបទដោយ ៖ លោកម៉ែន ច័ន្ទដារ៉ា សារព័ត៌មាន អប្សរា)។
Post a Comment