ក្មេងទំនើងមួយក្រុម ប្រដាប់ដោយកាំបិតផ្គាក់៣ដើម បំរុង ធ្វើសកម្មភាពប្រព្រឹត្តបទល្មើស

===

(ដោយ សំរិទ្ធភារុន

ក្រោមការចង្អុលបង្ហាញពីលោក ឧត្ដមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្ត កោះកុង  ៖ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៥:៣៤នាទី នៅចំនុចម្តុំបន្ទប់ជួល ស្ថិតក្នុងភូមិស្មាច់មានជយ័ សង្កាត់ស្មាច់មានជយ័ កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទបង្ក្រាបបានករណីក្មេង ទំនើងមួយក្រុម ប្រដាប់ដោយកាំបិតផ្គាក់៣ដើមបំរុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសទៅលើភាគីម្ខាងទៀត តែទៅមិនជួបក៏ត្រូវបានប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ច ចេញបង្កាទប់ស្កាត់ និងឃាត់ខ្លួនបានទាន់ពេលវេលា ។


គួររំលឹកផងដែរថា ក្នុងពេលថ្មីៗកន្លងទៅនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អភិបាលរាជធានីខេត្តក៏ដូចជាស្នងការដ្ឋាននគរបាលខេត្តទាំងអស់ព្រមទាំងកងកម្លាំងសមត្ថកិច្ច ត្រូវចាត់វិធានការដោយគ្មានការលើកលែងចំពោះ ក្រុមបងតូចបងធំ ក្រុមក្មេងទំនើង ពិសេសក្រុមដាវសាម៉ូរ៉ៃ តែងតែបង្ករភាពអាណាធិបតេយ្យ និងការភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋាន ។ 


គូសបញ្ជាក់ថា ជនសង្ស័យមានគ្នាចំនួន ០៣នាក់៖

១.ឈ្មោះញៀន ណារិទ្ធ (ហៅសូរ)ភេទប្រុស អាយុ២៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ០១ សង្កាត់ស្មាច់មានជយ័។

២.ឈ្មោះនី សំសានុ ភេទប្រុស អាយុ១៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។

៣.ឈ្មោះ ផល បញ្ញា ភេទប្រុស អាយុ ១៨ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។ វត្ថុតាងដកហូតរួមមាន កាំបិតផ្គាក់៣ដើម។

 ករណីនេះជំនាញកំពុងកសាងសំនុំរឿងបញ្ជូនទៅ

ការិយាលយ័ជំនាញខេត្តដើម្បីចាត់ការបន្តតាមនិតិវិធី ៕

Powered by Blogger.