ពិធីប្រកាស តែងតាំង ផ្លាស់ប្ដូរ មុខតំណែង (ថ្មី)មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងបាត់ដំបង
(ដោយ ម៉ែន ច័ន្ទដារ៉ា )
ខេត្តបាត់ដំបង ៖ ពិធីប្រកាសតែងតាំង ផ្លាស់ប្ដូរមុខតំណែង មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងបាត់ដំបង បានប្រព្រឹត្តទៅ កាលពីរសៀល ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅនេះ នៅទីបញ្ជាការ កងរាជអាវុធហត្ថក្រុងបាត់ដំបង។
ក្នុងសេចក្តីប្រកាស ស្ដីពីការតែងតាំង ផ្ទេរមុខតំណែង របស់អគ្គបញ្ជាការ នៃកងយោធពលខេមរៈភូមិន្ទ សម្រេច៖ តែងតាំង ផ្លាស់ប្ដូរមុខតំណែង លោកវរសេនីយ៍ត្រី ជួប ណូ មុខងារមេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកសំឡូតខេត្តបាត់ដំបង ឱ្យមកជា មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបងវិញ បញ្ជាការដ្ឋានខេត្តបាត់ដំបង ចាប់ពីពេលនេះតទៅ។
ក្នុងប្រសាសន៍ផ្ដាំផ្ញើ របស់លោកអភិបាល នៃគណៈអភិបាលក្រុងបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី ហែមវុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានមានប្រសាសន៍ កោតសរសើរ ដល់កម្លាំង កងរាជអាវុធហត្ថក្រុងបាត់ដំបង នាពេលកន្លងមក បានខិតខំបំពេញការងារ ទៅតាមតួនាទី របស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលផ្លែផ្កា គួរជាទីមោទនៈ ពិសេសបានបង្រ្កាប គ្រប់សកម្មភាពនៃបទល្មើស ក្នុងក្រុងបាត់ដំបង មានការថយចុះ ជាបន្តបន្ទាប់ផងដែរ។
លោកក៏បាន សំណូមពរផងដែរ ដល់មេបញ្ជាការ កងរាជអាវុធហត្ថក្រុង ដែលទើបតែងតាំងថ្មី នាពេលនេះ ត្រូវខិតខំបន្ត យកចិត្តទុកដាក់ នឹងត្រូវមានសាមគ្គីភាព ទាំងក្នុងអង្គភាព ក៏ដូចជាតាមស្ថាប័ន ពិសេសត្រូវគោរពឲ្យបាន នូវបទបញ្ជា របស់ថ្នាក់លើ ក៏ដូចជា សាមគ្គីភាព ជាមួយតាមបណ្ដាមន្ទីរ អង្គភាពនានា ឱ្យបានកាន់តែប្រសើរ ក្នុងគោលដៅ ទទួលបានលទ្ធផលល្អ ក្នុងការងារ មិនត្រឹមតែធ្វើឲ្យ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទទួលបានសុខសន្តិភាព កាន់តែល្អប៉ុណ្ណោះទេ ថែមទាំងធ្វើអោយ ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន កាន់តែមានភាពកក់ក្តៅ ក្នុងការរស់នៅ ក៏ដូចជាធ្វើឲ្យពួកគាត់ កាន់តែមានជំនឿ មកលើសមត្ថភាព កងកម្លាំងប្រដាប់អាវុធយើង ពិសេសធ្វើឱ្យពួកគាត់ កាន់តែមានជំនឿ មកលើការដឹកនាំ របស់រាជរដ្ឋាភិបាល កម្ពុជាយើង មួយកម្រិតថែមទៀតផងដែរ ៕
Post a Comment