ព្រឹកនេះ ,!! ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

(Khmerrevi News 071 8122225 Telegram).!!

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បានប្រារព្ធពីធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារ ១ខ្នង ៥ជាន់ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣-៤-៥ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត។ 


ពិធីនេះក៏មានការអញ្ជើញចូលរួមពីឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ  និង ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ មកពីមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កម្លាំងប្រដាប់វុធ គ្រប់ប្រភេទ អាជីវករ ពាណិជ្ជករជាច្រើនរូប។ 


អគារដែលត្រូវបានបុកគ្រឹះសាងសង់ថ្ងៃនេះ មាន១ខ្នង កម្ពស់៥ជាន់ ទំហំ18mx36m មានចំនួន១២បន្ទប់ និងជាន់ខាងលើជាសាលប្រជុំ៕

===

(អត្ថបទ និង រូបភាព ; លោក ម៉ែន ច័ន្ទដារ៉ា សារព័ត៌មាន អប្សរា និង គេហ​ទំព័រ pl news & khmer revinews ).។















Powered by Blogger.