មន្ទីរសង្គមកិច្ច បើកវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
ខេត្តបន្ទាយមានជ័យ ៖ មន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារខេត្តបន្ទាយមានជ័យ បេីកវគ្គបណ្តុះបណ្តាលស្តីពី ការបើកផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជូនដល់លោកក-លោកស្រី មេឃុំ-ចៅសង្កាត់ និងមន្រ្តីទទួលបន្ទុកកម្មវិធីឃុំ-សង្កាត់ តំណាងអង្គការដៃគូ ក្រោមអធិបតីភាព លោកស្រី រស់ សុផានី អភិបាលរងខេត្ត តំណាង.ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកជំទាវ ធីវ សុខុម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត លោក អេង សុភ័ក្ត្រ អនុប្រធាននាយកដ្ឋានគ្រប់គ្រងសេវា និងរបបឧបត្ថម្ភ នៃមូលនិធិជាតិជំនួយសង្គម នៅក្នុងវគ្គបណ្ដុះបណ្តាលនាពេលនេះ មានការចូលរួម
លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទារខេត្តបន្ទាយមានជ័យ
លោក លោកស្រី អភិបាលរង នៃគណៈអភិបាលក្រុង ស្រុក អ្នកពាក់ព័ន្ធបានចូលរួមជាច្រើននាក់ផងដែរ វគ្គបណ្ដុះបណ្ដាលនេះធ្វើនៅសាលប្រជុំ ធំ រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ
ពព្រឹកថ្ងៃអង្គារ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៤។
( អត្ថបទ លោក ម៉ែន ច័ន្ទដារ៉ា សារព័ត៌មាន អប្សរា )
Post a Comment