ពិធីបើកវគ្គបណ្តុះបណ្តាល រយៈពេល២ថ្ងៃ ថ្ងៃទី ១១/១២ ខែមករា ឆ្នាំ២០២៤ នេះ នៅខេត្តបន្ទាយមានជ័យ .!!
ខេត្តបន្ទាយមានជ័យ : នៅ រសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
វគ្គបណ្ដុះបណ្ដាលនេះ គឺរៀបចំឡើងដើម្បី៖
-កសាងសមត្ថភាពដល់អ្នកពាក់ព័ន្ធអំពីគោលនយោបាយទេសន្តរប្រវេសន៍ការងារ សម្រាប់ប្រទេសកម្ពុជា បទដ្ឋានគតិយុត្តពាក់ព័ន្ធសម្រាប់លើកកម្ពស់ការយល់ដឹង បទប្បញ្ញត្តិ និងឯកសារផ្សេងៗទៀតទាក់ទងនឹងការធ្វើទេសន្តរប្រវេសន៍ការងារដោយសុវត្ថិភាព។
-ចែករំលែកបទពិសោធន៍ ចំណេះដឹង និងលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធ មេឃុំ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ឱ្យបានយល់ដឹងកាន់តែជ្រួតជ្រាបអំពីទេសន្តរប្រវេសន៍ការងារដោយសុវត្ថិភាព និងការធ្វើសមាហរណកម្មទៅក្នុងផែនការអភិវឌ្ឍន៍ឃុំនីមួយៗ។
-ផ្តល់មេរៀន និងបទពិសោធន៍ ដែលអាចជួយពន្យល់ និងណែនាំបង្ហាញប្រាប់អំពីការយល់ច្រឡំ និងការសម្រេចចិត្តខុសក្នុងការចេញដំណើរទៅរកការងារធ្វើនៅបរទេសដោយពុំមានឯកសារគ្រប់គ្រាន់។
-ពង្រឹង និងបង្កើនប្រសិទ្ធិភាពនៃទេសន្តរប្រវេសន៍ការងារ ដោយធ្វើការរៀបចំ និងបោះជំហានជាបណ្តើរៗ ដើម្បីធ្វើការបណ្តុះបណ្តាល និងបញ្ជូនពលករដែលមានជំនាញ ពង្រីក ទីផ្សារទៅកាន់បណ្តាប្រទេសអភិវឌ្ឍន៍ និងទីផ្សារអន្តរជាតិ ដោយមានការទទួលស្គាល់ជំនាញត្រឹមត្រូវ។
-ពង្រីកការយល់ដឹងអំពីគោលបំណងរបស់សហគមន៍ជាតិ និងសហគមន៍អន្តរជាតិ ក្នុងការរួបរួមគ្នាជួយគ្នាទៅវិញទៅមកក្នុងការទទួលខុសត្រូវចំពោះសង្គម (Corporate Social Responsibility: CSO) ទើបអាចធានាសុវត្ថិភាពពលករ និង រួមសហការគ្នាដើម្បីជួយធ្វើអ្វីៗ ដែលធ្វើឱ្យប្រជាពលរដ្ឋរួចផុតពីអំពីជួញដូរមនុស្ស ការជួញដូរពលកម្ម ការងារដោយបង្ខំ និងការងារដោះបំណុល។
-ធ្វើឱ្យពលរដ្ឋខ្មែរ ដែលមានបំណងចេញទៅរកការងារធ្វើនៅបរទេស នៅមុនពេលសម្រេចចិត្ត ឬពេលសម្រេចចិត្តចេញទៅបរទេស ឬ ទីឆ្ងាយជាកន្លែងមានលក្ខខណ្ឌខុសពីទីកន្លែងដើម ត្រូវតែទទួលបានការយល់ដឹងឱ្យបានត្រឹមត្រូវ លក្ខខណ្ឌដែលត្រូវធ្វើ លក្ខខណ្ឌធ្វើដំណើរ លក្ខខណ្ឌនៃការរស់នៅ លក្ខខណ្ឌសម្រាប់ធ្វើការងារ ការថែទាំសុខភាព ការដោះស្រាយបញ្ហានៅពេលជួបប្រទះនូវបញ្ហានីមួយៗ ការថែទាំ និងប្រើបា្រស់ប្រាក់ចំណូល និងការវិលត្រឡប់មកស្រុកទេសវិញ។
-ធ្វើឱ្យពលរដ្ឋខ្មែរដែលចេញទៅរកការងារធ្វើនៅបរទេស ទទួលបានការងារសមរម្យ រក្សាបានសុខភាព ទទួលបាននូវចំណូលត្រឹមត្រូវ ទទួលបានជំនាញដែលអាចយកមកប្រើប្រាស់ ទៅថ្ងៃអនាគត និងអាចធ្វើសមាហរណកម្មទៅក្នុងសង្គមជាតិបានកាន់តែល្អប្រសើរ។
-ឯកឧត្តម លោក លោកស្រី ជាទីរាប់អាន !
អ្វីដែលយើងចង់បាននៅពេលបន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ គឺធ្វើយ៉ាងណាឱ្យអ្នកចូលរួមក្នុងវគ្គនេះ អាចក្លាយទៅជាគ្រូបង្គោលដ៏មានសមត្ថភាព និងមានប្រសិទ្ធិភាព ក្នុងការជួយ ផ្តល់ការយល់ដឹងដ៏ត្រឹមត្រូវអំពីទេសន្តរប្រវេសន៍ការងារដោយសុវត្ថិភាព ដើម្បីឱ្យទទួលបានផលជាផ្លែផ្កាដ៏ល្អ។
វគ្គបណ្តុះបណ្តាលនេះ អង្គការ IOM និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ បានអញ្ជើញមន្រ្តីដែលទទួលបន្ទុកការងារទេសន្តរប្រវេសន៍ មកធ្វើជាគ្រូឧទ្ទេសនាម ចែករំលែកបទពិសោធន៍ និងផ្តល់ខ្លឹមសារមេរៀនមួយចំនួន ក៏ដូចជាការដឹកនាំលើការពិភាក្សាលើប្រធានបទសំខាន់ៗ សំដៅធ្វើឱ្យវគ្គបណ្តុះបណ្តាលទទួលបានជោគជ័យ ទៅតាមការគ្រោងទុក។
ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខ្ញុំសូមថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះ ឯកឧត្តម លោក លោកស្រីទាំងអស់ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ និងជាពិសេស សូមថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះអង្គការ IOM និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ ដែលបានផ្តល់ជាជំនួយបចេ្ចកទេស និងថវិកាបង្កើតឱ្យមានព្រឹត្តិការណ៍ដ៏សំខាន់នេះឡើង។
ពិធីបើកវគ្គបណ្ដុះបណ្ដាលរយៈពេល២ថ្ងៃ នាពេលនេះធ្វើឡើងនៅសាល ប្រជុំ( ធំ )រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ។
ជាទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធិពរជ័យ ជូនឯកឧត្តម លោក លោកស្រីទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈកុំបីឃ្លាងឃ្លៀតឡើយ។
ព្រឹកថ្ងៃសុក្រ ២ កើត ខែបុស្ស ឆ្នាំថោះ បញ្ជស័ក ព.ស.២៥៦៧
ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៤ ។
(អត្ថបទ៖ លោក ច័ន្ទដារ៉ា ព័ត៌មាន អប្សរា).។
Post a Comment