ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញចូលជួបសម្តែងការគួរសម និងផ្ដល់អនុសាសន៍ ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាល អូស្ត្រាលី
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៣ នាសាលប្រជុំព្រះវិហារ ទីស្តីការ ក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញចូលជួប សម្តែងការគួរសម និងផ្ដល់អនុ សាសន៍ ក្រុមនិស្សិតជ័យលាភីអាហា រូបករណ៍រដ្ឋាភិបាល អូស្ត្រាលីសម្រាប់ឆ្នាំសិក្សា២០២៤ មុននឹងចេញទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី។
លោក បោង ចន្ទ័សម្បត្តិ តំណាងក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ថា ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ រដ្ឋាភិបាលអូស្ត្រាលីសម្រាប់ឆ្នាំសិក្សា២០២៤ (Australia Awards Scholarship 2024) គឺមានសមាសភាពមកពីបណ្តាក្រសួង ស្ថាប័នសាធារណៈ វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ដែលនឹងចេញទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅតាមសាកលវិទ្យាល័យនានានៃប្រទេសអូស្ត្រាលី នាដើមខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។
Post a Comment