បុណ្យអុំទូក ៣ថ្ងៃ ខេត្តកោះកុងទទួលបានភ្ញៀវទេសចរ ចំនួន ២៨,៣៦១ នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ៣៩៣ នាក់
ខ្មែររីវីញូវ_khmerrevinews
(Telegram ) 0718122225.!!
(ដោយ ,លោក សំរិទ្ធ ភារុន)
ខេត្តកោះកុងគឺជាខេត្តមួយដែលនៅឆ្ងាយពីរាជធានី ក៏ពិតមែន ប៉ុន្តែជាដែនដីមួយដែលសំបូរទៅដោយភោគផលធម្មជាតិនិងតំបន់ទេសចរណ៍យ៉ាងច្រើនអនេក ។ ក្នុងនោះរួមមាន តំបន់ឆ្នេរ ទឹកជ្រោះ រមណីដ្ឋានធម្មជាតិ អេកូទេសចរណ៍ និងរមណីដ្ឋានបែបវប្បធម៌ជាដើម ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិចូលមកទស្សនា កំសាន្តយ៉ាងច្រើនជាបន្តបន្ទាប់ រួមផ្សំខេត្តកោះកុង ជាខេត្តមួយដែលមានសុវត្ថិភាពល្អ បរិស្ថានស្អាត ជាពិសេសសំបូរទៅដោយគ្រឿងសមុទ្រស្រស់ៗ សម្រាប់យកមកច្នៃធ្វើជាម្ហូបអាហារបានច្រើនបែបតាមចំណង់ចំណូលចិត្ត របស់ភ្ញៀវទេសចរដែលបានចូលមកលេងនិងពិសារអាហារនៅតាម រមណីដ្ឋានឬអាហារដ្ឋាននានា ។
នៅក្នុងនោះដែរ រាល់ពេលមានកម្មពិធីបុណ្យទានធំៗ រដ្ឋបាលខេត្តតែងតែជូនដំណឹងដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ អាជីវករ អ្នកលក់ដូរ រមណីយដ្ឋាននិងអាហារដ្ឋានទាំងអស់ សូមកុំតម្លើងថ្លៃក្នុងន័យដើម្បីទាកទាញភ្ញៀវទេសចរចូលមកកំសាន្ដក្នុងខេត្តរបស់យើងដោយទំនុកចិត្តនិងបានកាន់តែច្រើនបន្ថែមទៀត ។
មន្ទីរទេសចរណ៍ខេត្តកោះកុងបានបញ្ជាក់ឱ្យដឹងថា រយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃីទី២៦ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខេត្តកោះកុងទទួលបាន ភ្ញៀវទេសចរស្នាក់នៅ និងកម្សាន្តតាមគោលដៅទេសចរណ៍នានា មានចំនួន ២៨,៣៦១ នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ៣៩៣ នាក់ ។
Post a Comment