អាជ្ញាធម៌ខេត្តកោះកុង ត្រៀមកងកម្លាំងការពារសន្តិសុខ អំឡុងសិស្សានុសិស្សប្រឡងថ្នាក់ទី១២ ពិធីបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូកនាឆ្នាំនេះ !
ខ្មែររីវីញូវ_khmerrevinews
(Telegram ) 0718122225.!!
(ដោយ ,លោក សំរិទ្ធ ភារុន)
ខេត្តកោះកុង÷ ថ្ងៃព្រហស្បតិ៍ ៤ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣
លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាល ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារសន្ដិសុខសណ្ដាប់ធ្នាប់ ដើម្បីត្រៀមការពារមណ្ឌលប្រឡងក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ការរៀបចំពិធីបុណ្យឯករាជ្យជាតិ និងពិធីបណ្ដែតប្រទីប និងសំពះព្រះខែ និងអកអំបុក ប្រចាំឆ្នាំ២០២៣
អង្គប្រជុំនេះធ្វើឡើង នៅសាលាខេត្តកោះកុង ។
ក្នុងឱកាសនោះមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងរដ្ឋបាលក្រុង ស្រុកនិងស្ថាប័នពាក់ព័ន្ធសរុប ចំនួន ១១រូប ។
ក្នុងកិច្ចប្រជុំគឺផ្ដោតសំខាន់ លើការធានារក្សានូវ
សន្ដិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ ក្នុងពេលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងពិធីបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកប្រចាំ ឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បីទទួលបានបានលទ្ធផលគួរជាទីមោទនៈ ។
Post a Comment